បើអ្នក​ធ្លាប់​បរាជ័យ​ក្នុង​ជីវិត​វានឹងធ្វើ​ឲ្យ​យល់ច្បាស់ពី​វិធីសាស្ត្រ​ក្រោក​ឈើ​ម្តងទៀ​ត​

បរាជ័យ គឺជាពាក្យមួយដែលមនុស្សគ្រប់រូបមិនចង់ដឹង មិនចង់លឺ ហើយក៏មិនចង់ជួបប្រទះនោះដែរ​ ប៉ុន្តែជីវិតរបស់មនុស្សយើងម្នាក់ៗគឺមិនអាចជៀសផុតបានពីកំហុស និងភាពបរាជ័យនោះឡើយ។
ប៉ុន្តែប្រសិនបើអ្នកចេះចាប់យកកំហុសដែលអ្នកបានឆ្លងកាត់នោះមកធ្វើជាបទពិសោធន៍ អ្នកនិងអាចរឹងមាំជាងមុន ហើយអ្នកក៏អាចដឹងច្បាស់ពីមធ្យោបាយ​នៅក្នុងការជំនះការលំបាក និងវិធីក្រោកឈរថ្មីមួយទៀតដែលអ្នកមិនធ្លាប់ជួបពីមុនមក​។
បរាជ័យម្តង ក្នុងជីវិត ធ្វើអោយយើងដឹងច្បាស់ពីវិធីក្រោកឈរថ្មីមួយទៀត។

ជាការពិតណាស់ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់នូវកំហុស និងភាពបរាជ័យ នោះអ្នកនិងអាចដឹងពីប្រភពនិងមូលហេតុ ក៏ដូចជាដើមចមនៃភាពបរាជ័យទាំងនោះ ហើយអ្នកក៏អាចរិះរកវិធីដើម្បីដោះស្រាយ និងកែរតម្រូវស្ថានភាពទាំងនោះផងដែរ។

កំហុស និងភាពបរាជ័យដែលយើងធ្លាប់ជួបក្នុងពេលកន្លង និងកំពុងតែជួបប្រទះក្នុងពេលនេះ វាអាចជួយអោយយើងដឹងពីចំណុចខ្សោយ និងចំណុចខ្វះខាតរបស់យើងផងដែរ។

នៅពេលដែលយើងប្រឡូកនៅក្នុងសង្គមជីវិត និង សង្គម​អាជីវកម្មកាន់តែច្រើននោះអ្នកនិងទទួលបានបទពិសោធន៍យ៉ាងច្រើន និងប្លែកៗ ហើយនៅក្នុងនោះក៏មានលាយឡំគ្នាទៅដោយភាពជោគជ័យ និងភាពបរាជ័យផងដែរ។

ហើយអ្នកត្រូវចាំថានៅលើពិភពលោកយើងនេះបុគ្គលល្បីៗ មហាសេដ្ឋីក៏ដូចជាអ្នកប្រាជ្ញកំពូលៗនៅលើពិភពលោក​ទាំងអស់ គឺពួកគាត់មិនខ្លាចនៅក្នុងការប្រឈមមុខជាមួយ និងភាពបរាជ័យនោះឡើយ។

ពីព្រោះថារាល់ភាពជោគ​ជ័យ​ទាំងអស់គឺសុទ្ធតែកើតចេញពីបទពិសោធន៍ជីវិតលំបាកៗ និងចេញពីកំហុស ព្រមទាំងភាពបរាជ័យទាំងអស់។
ទោះបីជាបរាជ័យគឺជាមេរៀន និងជាបទពិសោធន៍ក៏ពិតមែនប៉ុន្តែអ្នកគួរតែមានការប្រុងប្រយ័ត្នផងដែរ នៅរាល់សកម្មភាព និងទង្វើរបស់អ្នកដើម្បីបញ្ចៀសកុំអោយមានកំហុស និងបញ្ហាកើតឡើង។

ព្រោះថារាល់កំហុស និងភាព​បរាជ័យទាំងអស់គឺសុទ្ធតែមានផលអាក្រក់ និងធ្វើអោយអ្នកខាតបង់ទាំងកំលាំងកាយ ថវិការ និងពេលវេលាយ៉ាងច្រើន​ផងដែរ៕