ជួយចំណាំម៉ាកនេះផង! រកឃើញទឹកក្រូចក្លែងក្លាយជាច្រើនប្រភេទ ដែលផលិតដាក់មេលាយទឹក ប៉ះពាល់សុខភាពសម្រាប់លក់ ចែកចាយទូទាំងប្រទេស

ទី​តាំ​ងសិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ​ យី​ ហោ​ លឹ​ម​ ភ័​ណ្ឌ​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ ចុះ​បង្ក្រាប​និង​បិទ​ការ​ផលិត​បណ្តោះអាសន្ននៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​សង្កាត់​ព្រៃ​ពន្លិច​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ។ ​ការ​ចុះ​បិទ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកក្រូច​ ដោយសារតែការ​ផលិត​ខុស​បច្ចេកទេស​ ​គ្មាន​អនាម័យ​ ស្តង់ដាត្រឹមត្រូវ ផលិតដាក់មេលាយទឹក សម្រាប់លក់ចែកចាយនៅលើទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកប្រើប្រាស់។សិប្បកម្មផលិតទឹកក្រូចខាងលើជាកម្មសិទ្ធិរបស់ លឹ​ម​ ភ័​ណ្ឌ​ ត្រូវជា​អនុប្រធាន​សភា​ពា​ណិ​ជ្ឋ​កម្ម​កំពង់ធំ​ និង​ព្រះ​វិហារ ពេលនេះកំពុងរត់គេចខ្លួន ដោយ​មិន​បាន​មក​ចូលរួម​ក្នុង​សកម្មភាព​ត្រួតពិនិត្យ​នោះ​ទេ។ ទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹមភ័ណ នៅខេត្តកំពង់ធំនេះបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងខេត្តកំពង់ធំ និងផលិត​លក់​ចែកចាយ​ទូ​ទាំង​ប្រទេសថែមទៀតផង។ ក្រោយពីបានចុះបង្ក្រាបសមត្ថកិច្ចបាននាំយកវត្ថុតាងមួយចំនួនមកពិនិត្យនៅស្នងការនគបាលខេត្តកំពង់ធំ និងរង់ចាំម្ចាស់សិប្បកម្មមកចូលខ្លួនដោះស្រាយតាមនិតិវិធីច្បាប់។