នោះមិនរួចខ្លួនទេ សមត្ថកិច្ចកំពុងស្រាវជ្រាវរកបុរសជាប្តី ដែលប្រើហិង្សាមកលើប្រពន្ធ ថែមទាំងយកកាំបិទមកឆូតមុខទៀតកាលពីម្សិលមិញនេះ

កាលពីម្សិលមិញនេះ​ មានករណីហិង្សាក្នុងគ្រួសារមួយ ដែលស្ត្រីជាប្រពន្ធត្រូវបានបុរសជាស្វាមីប្រើហិង្សាជ្រំធាក់ និងថែមទាំងយកកាំបិទមកឆូតមុខទៀតផង រឿងនេះបាន ផុលផុសតាមបណ្តាញសង្គមហ្វេសបុក ក្រោយពីមានគណនេយ្យហ្វេសបុកមួយបានបង្ហោះករណីនេះ ខណៈស្ត្រីជាប្រពន្ធកំពុងជិះកង់បីដើម្បីមកមន្ទីរពេទ្យទាំងគ្មានលុយនៅចាប់ខ្លួន រឿងនេះបានផុសផុលលើបណ្តាញសង្គមហ្វេសបុ និងទទួលបានការអាណិតអាសូរជាខ្លាំង ពីសំណាក់មហាជន ។បន្ទាប់ពីបានឃេីញព័ត៌មានចុះផ្សាយនៅលេីបណ្តាញសង្គមរួចមក​ ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងតែធ្វេីការស្រាវជ្រាវរកជនរងគ្រោះដេីម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ​ រហូតស៊ើបដឹងថា ស្ត្រីខាងលើ ស្ថិតនៅទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ ដោយពេលនេះសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ បានជួប​ និងទទួលពាក្យបណ្តឹងពីនារីរងគ្រោះដោយអំពេីហិង្សារួចហេីយ និងសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ករមកទទួលទោសតាមច្បាប់ នេះបើតាមទំព័រហ្វេសបុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានបង្ហោះមុននេះបន្តិច។