វិធី​មួយ​ចំនួន​ដែល​អាចដាស់​អ្នក ពី​ជម្ងឺ​ខ្ជិល

តើ​អ្នក​ធ្លាប់​ទុក​ចាន​ឱ្យ​គរ​ចោល​ច្រើន​រហូត​ដល់​អត់​មាន​អី​ប្រើ ហើយ​បាន​លាង​អត់? ធ្លាប់​មើល​មេរៀននៅ​ពេល​មួយ​យប់​មុន​ពេល​ប្រឡង នៅ​ពេល​ដែល​គ្រូ​ទុក​ពេល​ឱ្យ​មួយ​ខែដើម្បី​មើល​មេរៀន​អត់?

អ្នក​​តែង​​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ថា​ “ចាំ​ស្អែក!”។ អ្នក​មាន​ដែល​គិត​អត់​ថា ប្រសិន​បើពេល​ល្ងាចថ្ងៃ​មួយ​ អ្នក​បាន​ធ្វើ​ការ​ងារ​ហើយ​អស់​ តើអ្នក​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​យ៉ាង​ណា​ទៅ?

អ្នក​នឹង​មាន​អារម្មណ៍​ល្អ សប្បាយ​ចិត្ត​នៅ​ពេល​បញ្ចប់​ការងារ​អ្វីមួយ។ វា​ជា​ផ្នែក​នៃ​ខួរ​ក្បាល​យើង​ ដែល​វា​ផ្ដល់​រង្វាន់​តប​ឱ្យ​យើង​ ធ្វើ​ឱ្យ​យើង​សប្បាយ​ចិត្ត​។

អ្នក​ប្រហែល​ជា​សម្បូរ​ទៅដោយ​ការងារ​ដែល​អ្នកបាន​កត់​ទុក​នៅ​លើក្រដាសណូត ហូរ​ហែរជា​ច្រើន​មុខ ហើយ​ថា​ចាំ​ថ្ងៃ​ស្អែក​ឬ​ ថ្ងៃ​ណា​មួយ​នៅពេល​ខាង​មុខ​បាន​ធ្វើ​ បើទោះ​បី​ជា​ដឹង​ថា​ ទោះ​ទុក​តទៅទៀត​ក៏​វា​មិន​គ្រាន់​បើ​ជាង​មុន​ដែរ។

ភាព​ខ្ចិលច្រអូស​ជា​រឿង​មេរោគ​តូច​មួយ​ដែល​ប៉ះ​ពាល់​ដល់​ជីវិត​របស់​អ្នក​ពី​មួយ​ពេល​ទៅ​មួយ​ ពេល​ដោយ​អ្នក​មិន​ដឹង​ខ្លួន។ ភាគច្រើន​វា​ជា​ការ​ព្យាយាម​គេច​វេស​ពី​ការងារ​ដែល​លំបាក ឬ​ការ​ងារ​ដែល​អ្នក​មិន​ចូល​ចិត្ត។

ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា ភាពខ្ចិល​ច្រអូស​ជា​ទម្លាប់​ មិនមែន​ជាលក្ខណៈ​តពូជ ឬ​មក​ពី​កំណើត​អីនោះ​ទេ។

ការ​ដែ​លយក​ឈ្នះ​ភាពខ្ចិល​ច្រអូស​ ឬក៏​សម្ថ​ភាព​ក្នុង​ការ​ធ្វើ​ការងារ​ដែល​យើង​មិន​ចង់ ធ្វើ​ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​ជោគជ័យ។

ភាពខ្ចិល​ច្រអូស​នេះ​ត្រូវ​បាន​គេជឿ​ថា​មាន​ពីរ​ប្រភេទ។ ប្រភេទ​ទីមួយ​ខ្ចិល​ដោយសារ​តែ អ្នក​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ ខំប្រឹង​ធ្វើ​អស់​ពី​ពោះ​ ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍ខ្ចិល​ មិន​ចង់​ធ្វើ​អ្វី​តទៅទៀត។

ចំណែក​ប្រភេទទី​ពីរ​វិញគឺ ភាព​ខ្ចិល​ច្រអូស​ដែល​អ្នក​មិនមាន​ចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​តទៅទៀត។ គ្រប់​ពេល​ដែល​អ្នក​គិត​ពី​ការ​ងារ​អ្វី​មួយ​ដែល​អ្នក​ចង់​ធ្វើ ឬ​សម្រេច​ អ្នក​មិនមាន​កម្លាំង​ចិត្ត​ ឬ​ក៏​អ្វីមួយ​ជម្រុញ​ទឹក​ចិត្ត​អ្នក​ឱ្យ​ធ្វើ​ការងារ​នោះ​។ តើ​អ្នក​ត្រូវ​ជម្នះវា​ដោយ​វិធីណា?
ចាប់​ផ្ដើម​ជំហាន​ទីមួយ
ជា​ទូទៅ​ គម្រោង​ដែល​អ្នក​គ្រោង​ទុក​មិន​សូវ​ជា​ចេញ​ផ្លែផ្កា​ ដោយ​សារ​តែ​វា​មាន​លក្ខណៈមើល​ទៅ​ដូច​ធំ ឬ​ច្រើន​លើស​លប់​ពេក ហេតុ​នេះ​ហើយ​បាន​ជា​រឿង​ដែល​លំបាក​បំផុត​ដំបូង​ណឹង គឺ​ចាប់ផ្ដើម​ធ្វើ។

និយាយ​បែប​សាមញ្ញ​ អ្នក​អាច​បំបែកការ​ងារ​នោះ​មក​ជា​ផ្នែក​តូចៗ វា​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ការ​ងារ​នោះ​លំបាក​ ឬ​ធំពេកនោះ​ទេ។ អ្នក​ក៏អាច​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ផ្លូវ​ចិត្ត​ដែរ។

អ៊ីចឹង​ជំនួស​ឱ្យ​ការ​ដាក់​សម្ពាធ​មក​លើ​ខ្លួន​ឯង​ដោយ​ភាព​ខ្ចិល​ច្រអូស​របស់​អ្នក អ្នក​គួរប្ដេជ្ញា​ចិត្ត​ឈាន​ជំហាន​កូន​ក្មេង​ខ្លី​របស់​ខ្លួន​ជា​លើ​ក​ដំបូង។

ជា​ឧទាហរណ៍​អ្នក​អាច​ចាប់​ផ្ដើម​រត់​ហាត់​ប្រាណ​ដំបូង​ ដោយ​ប្រើ​ពេល​ត្រឹម​៣នាទី​សិន។ ចាប់​ផ្ដើម​លាង​ចាន​ ដោយ​ចំណាយ​ពេល​មិន​លើស​ពី​១៥​នាទី។ ចាប់​ផ្ដើមមើល​មេរៀន​១០នាទី​ទៅ។ អ្នក​អាច​ដាក់​ម៉ោង​រោទ៍​ ២០នាទីហើយ ចាំ​ផ្ទៀង​លទ្ធផល​ថា​ ២០នាទីនេះ​អ្នក​ធ្វើ​បាន​អ្វី​ខ្លះ។

លទ្ធផល​អាច​នឹង​ជម្រុញ​ទឹក​ចិត្ត​អ្នក​ឱ្យ​ធ្វើ​ការងារ​បន្ត​ទៀត។ ប៉ុន្តែ​បើ​អត់​ទេ យ៉ាង​ហោច​ណាស់​ក៏អ្នក​បាន​ធ្វើ​ការងារ​ខ្លះ​ដែរ។ ផ្នែក​ដែល​ពិបាក​នៃ​ការ​ធ្វើការងារ​ គឺ​ងើប​ឡើង ហើយ​ចាប់​ផ្ដើម​ធ្វើ។
សណ្ដាប់​ធ្នាប់
ចំណុច​សំខាន់​មួយ​ទៀត​ក្នុងយក​ជម្នះ​ភាព​ខ្ចិល​ច្រអូស​របស់​អ្នកគឺ ការ​រស់​នៅ​ដែល​មាន​របៀបរៀប​រយ​មាន​សណ្ដាប់​ធ្នាប់។

មាន​ពេល​ខ្លះ​យើង​ចង់​ធ្វើ​ការ​ងារ​មួយ​ឱ្យ​ចប់​សព្វ​គ្រប់​មាន​ផលិតភាព​ការងារ​ខ្ពស់ ប៉ុន្តែ​ភាព​រញ៉េ​រញៃ​ របស់​របរ​ពង្រាយ​ពាស​វាល​ពាស​កាល​ឥត​សណ្ដាប់​ធ្នាប់​បាន​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​ពិបាក​ធ្វើការ ឬមិន​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​បាន។

អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នកមាន​ឥទ្ធិ​ពល​មួយ​ចំណែក​ធំដែរ​ទៅ​លើ​អារម្មណ៍​របស់​​អ្នក។ កន្លែង​ធ្វើ​ការ​ដែល​ស្អាត​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ធ្វើ​ការ​ និង​មាន​ផលិត​ភាព​ការងារ​ខ្ពស់។

ហេតុនេះ​ចំណាយ​ពេល​ខ្លះ​រៀប​ចំ​កន្លែង​ធ្វើ​ការ​របស់​អ្នក​ឱ្យ​មាន​របៀប​រៀប​រយ។ ចាប់​ពី​បន្ទប់​ទាំង​មូល​ តុ​ធ្វើការ​​ រហូតដល់​File ដែល​មាន​នៅ​ក្នុង​កុំ​ព្យូទ័រ។ ធ្វើ​ឱ្យ​អ្វីៗ​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​លក្ខណៈ​ងាយ​ស្រួល និង​ ងាយ​រកពេល​ត្រូវ​ប្រើ។

នៅ​ពេល​ដែល​ផ្ទះ​ ឬ​បន្ទប់​ធ្វើការ​របស់​អ្នក​ស្អាត​មាន​របៀប​ អ្នក​នឹង​មាន​ទឹក​ចិត្ត​ធ្វើ​ការ​ងារ​កាន់​តែបាន​ច្រើន​ជាង​មុន។
នៅ​តែ​ខ្ចិល​ទៀត​អត់?

ពេល​ខ្លះ​អ្នក​អាច​រក​មនុស្ស​ទុក​ចិត្ត​ម្នាក់ អាច​ជា​បង​ប្អូន ឬ​មិត្ត​ភក្កិ​អ្នក។ ពេល​ខ្លះ​កត្តា​មិត្ត​ភក្តិ​ ឬ​បង​ប្អូន​ជម្រុញ​ អាច​ដោះ​ស្រាយ​បញ្ហា​ខ្ចិល​ច្រអូស​របស់​យើង​បាន។

វា​ជា​វិធី​មួយល្អ​ដែល​អ្នក​អាច​រក​អ្នក​ដ៏​ទៃ​ឱ្យ​ជួយ​អ្នក​បាន។ អ្នក​អាច​ប្រើប្រាស់​លុយ​ដើម្បី​ជួយ​អ្នក​បាន។ ឧទាហរណ៍​ នៅ​ពេល​ដែល​អ្នក​មិន​បាន​ធ្វើ​ការ​ងារ​ដែល​អ្នក​ព្រាង​ទុក​បាន​សម្រេច​ អ្នក​ត្រូវ​ឱ្យ​លុយ ១ម៉ឺន​រៀល​ទៅ​មិត្ត​ភក្តិ​ ឬ​បង​ប្អូន​ដែល​អ្នក​ឱ្យ​ជួយ​ជម្រុញ​អ្នកកុំ​ឱ្យ​ខ្ចិល​នេះ។

ធ្វើ​បែប​នេះ​ឱ្យ​បាន​ជាប់​លាប់​មិន​យូរ​ទេ​អ្នក​នឹង​ឃើញ​លទ្ធ​ផល​ជា​ផ្លែ​ផ្កា នៅ​ពេល​ដែល​អ្នក​បាន​សម្រេច​នៅ​គោល​ដៅរបស់​ខ្លួន អ្នក​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​ធ្វើ ហើយ​នឹង​ចង់​សម្រេច​នូវ​​ការងារ​ផ្សេងបន្ត​បន្ទាប់​ទៀត។ ពេល​នោះ​ហើយ​ដែល​ភាពខ្ចិល​ច្រអូស​របស់​អ្នក​ចាប់ផ្ដើមស្លាប់​បន្តិច​ម្ដងៗ។​ យូរ​ៗ​ទៅ​អ្នក​ក៏​បាត់នូវ​ទម្លាប់​ខ្ចិល​ច្រអូស​នោះ។