បើចង់មាន ចង់បាន តោះមើល រូបមន្ត​បង្កើន​ប្រាក់​ចំណូល​ទ្វេដង

១.ផ្តោត​ថាមពល​លើ​កិច្ច​ការ​ដែល​ផ្តល់​គុណ​តម្លៃ​ខ្ពស់​ ៖ ក្បួន​ 80/20​ ចែង​ថា​កិច្ច​ការ​ដែល​យើង​ធ្វើ​គឺ​មាន​តែ​20% ប៉ុណ្ណោះ​ដែល​បង្កើត​ប្រាក់​ចំណូល​ភាគ​ច្រើន​ដល់​យើង​ ចំណែក​ឯ​ 80​% ​ទៀត​បង្កើត​ប្រាក់​ចំណូល​បាន​តែ ​20%​ ប៉ុណ្ណោះ​នៃ​ប្រាក់​ចំណូល​សរុប​។ ដូច្នេះ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង​ គេ​គួរ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការ​ 20% ដែល​ផ្តល់​គុណ​តម្លៃ​ខ្ពស់​នោះ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង​និង​មាន​ប្រសិទ្ធ​ភាព​ឡើង​។ ចំណែក​កិច្ច​ការ​ 80% ទៀត​ គេ​គួរកាត់​បន្ថយ​ ឬ​ទម្លាក់​ឲ្យ​ថ្នាក់​ក្រោម​ជួយ​ធ្វើ ឬ​ជៀសវាង​កុំ​ធ្វើ​។​ ចូរ​ព្យាយាម​ធ្វើ​បែប​នេះ​ជា​ដរាប​ នោះ​ចំណូល​របស់​អ្នក​មុខ​តែ​នឹង​កើន​ទ្វេ​ដង។

២. ខ្ចី​កម្លាំង​គេ​ប្រើ ៖ មាន​ន័យ​ថា​ខ្ចី​ប្រាក់​គេ​ប្រើ​ ខ្ចីពេល​វេលា​គេប្រើ​ ខ្ចី​ចំណេះ​គេ​ប្រើ​ ឬ​ខ្ចី​បទពិសោធន៍អំពី​ជោគជ័យ​និង​បរាជ័យ​គេ​ប្រើ​ គឺ​ចេះ​ស្រូប​ទាញ​យក​ចំនុច​សំខាន់​ដែល​មាន​គុណតម្លៃ​សម្រាប់​កិច្ច​ការ​ខ្លួន​មក​ប្រើ​ប្រាស់​ បូក​ផ្សំ​និង​ធនធាន​ផ្ទាល់​ខ្លួន​ ធ្វើ​ឲ្យ​ទទួល​បាន​​ជោគជ័យកាន់​តែ​ធំ​ធេងឡើង​។

៣. បង្កើន​ល្បឿន ៖ គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​ ចូរ​ធ្វើ​វា​ឲ្យ​បាន​កាន់​តែ​លឿន​ជាង​មុន​ជា​ដរាប​។

៤. បង្កើត​ក្រុមការងារ ៖ ដើម្បី​បង្កើន​ថាម​ពល​ឆ្ពោះ​ទៅរក​គោលដៅ​ អ្នក​ត្រូវ​ចេះ​ចាត់ចែង​ចង​ក្រង​ក្រុម​ការងារ​។ ថាម​ពល​ការងារ​ជាក្រុមដែល​បណ្តុំ​ទៅ​ដោយ​សមត្ថភាព​និង​ជំនាញ​ផ្សេងៗ​គ្នា​ គឺ​ជា​កម្លាំង​ដ៏​សំខាន់​​នាំ​ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​។

រូបមន្ត​ទាំង​បួន​ខាង​លើ​មាន​លក្ខណៈ​សាមញ្ញ​ ងាយស្រួល​និយាយ​ តែ​អាច​នឹង​ពិបាក​អនុវត្តន៍​។ ហេតុ​នេះ​ គេ​ត្រូវ​តែ​មាន​សេចក្តី​អំណត់​ និត​តាំង​ចិត្ត​អនុវត្តន៍​ខ្ជាប់​ខ្ជួន​ទើប​ទទួល​បាន​ផល​៕