ពិតជាអស្ចារមែន៖ កម្មវិធីសិក្ខាសាលាស្ដីអំពី “ស្ដេចលក់” រយះពេលពីរថ្ងៃមានសិក្ខាកាមចូលរួមច្រើនកុះករ និងទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត

កាលពីពេលថ្មីៗកន្លងទៅនេះកម្មវិធីសិក្ខាសាលាស្ដីអំពី “ស្ដេចលក់”✔️ ត្រូវបានរៀបចំធ្វើឡើងដោយស្ថាប័នបណ្តុះណ្តាលចំណេះដឹង SuccessAcademy របស់ក្រុមហ៊ុនលោកគ្រូនួនអក ដែលមានរយះពេលពីរថ្ងៃនិងប្រារព្ធធ្វើឡើងនៅសណ្ឋាគារហ៉ីម៉ាវ៉ារី​ ដែលមានសិក្ខាកាមចូលរួមច្រើនកុះករនិងមានការបណ្តុះបណ្តាលពីគ្រូជំនាញៗទាំងក្នុងនិងក្រៅប្រទេសផងដែរ។ នៅក្នុងសិក្ខាសាលានេះគឺដើម្បីផ្តល់ចំណេះដឹង បទពិសោធន៍ និងជំនាញដែលទាក់ទងនិងការលក់ជូនដល់សិក្ខាកាមដើម្បីទទួលបានចំណេះដឹងនិងវិធីសាស្រ្តទាំងនេះយកទៅអនុវត្តន៍នៅក្នុងមុខរបររកស៊ីរបស់ខ្លួនអោយកាន់តែទទួលបានចំណូលខ្ពស់និងមានអតិថិជនច្រើន​ និងវិធីសាស្រ្តផ្សេងៗជាច្រើនទៀត។