ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ត្រូវ​បាន​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ​ ហើយឯកឧត្ដម​បាន​បង្ហោះថា…..

ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើររបស់លោកអ្នកផ្ទាល់ ក៍ដូចជាការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងធ្ងន់ និងស្រាលនោះ​ យេីង​ទាំង​អស់​គ្នា​ មិនថាប្រ​ជាពលរដ្ឋ​ និង​អ្នកធំ​ ក៏ដូចជា​អ្នក​មាន​អំណាច​នោះទេ​ គម្បី​ចូលរួម​ទាំងអស់​គ្នា​ ក្នុង​ការ​យល់ដឹង​ឲ្យ​បានច្បាស់នូវ​ផ្លាកសញ្ញា​ចរាចរណ៍​ និង​ច្បាប់​ចរាចរណ៍​។

តាមគណនីហ្វេសប៊ុករបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ត្រូវ​បាន​ប៉ូលិស​ផាកពិន័យ​ទាក់ទង​នឹង​បទល្មើស​ចរាចរណ៍​ ដោយ​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា៖​ «មួយសូន្យ ខុសអោយដឹងថាខុស និងទទួលកំហុស អរគុណបងៗប៉ូលីស ដែលបានធ្វើការណែនាំបន្ថែម»។

ជុំ​វិញ​ការ​លេីកឡេីង​ខាងលើ​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បានមានការ​គោរព​និង​កោតសរសើរ​ជាខ្លាំង​ ដោយ​ឯកឧត្ដម​បាន​ធ្វើ​ជា​គំរូ​សម្រាប់​គ្រប់​គ្នា​ មិនថាជាប្រជា​ពលរដ្ឋ​ធម្មតា​ និងអ្នកមានអំណាចនោះទេ​ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់អស់គ្នា ។


រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព