រំជួលចិត្តណាស់! កូនស្រីវ័យ១៧ឆ្នាំដែលកាន់រូបថតដើររកម្តាយនោះ ស្រែកយំឡើងចង់គាំងហើយ ពេលបានត្រឹមទទួលបំណែកសាច់ ឆ្អឹង របស់ម្ដាយមកធ្វើបុណ្យ(មានវីដេអូ)

ភ្នំពេញៈ ទីបំផុតកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានវែកមុខឃាតកដៃស្រស់ ដែលសម្លាប់ស្រ្តីម្នាក់កាត់សពជាកង់ៗរួចយកទៅបោះចោលនៅ​ទឹកទន្លេបានហើយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់រយៈ​ពេលជាង១​សប្តាហ៍​គឺតាំងពីថ្ងៃទី៣ ខែ មិថុនាឆ្នាំ២០១៩មកនោះ ។ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ករណី​ខាងលើនេះ គឺជា​ករណី​ឃាតកម្ម គិតទុកជាមុន ដោយ​ឃាតក ​គឺជា​មិត្តភ័ក្ដិ​របស់​ជនរង​គ្រោះ ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធ​ហត្ថ​ឃាត់ខ្លួន​កាលពីយប់ ថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០១៩ ​។

តាមការសារ​ភាព​របស់​ស្រ្តីជាឃាតករូបនេះបានឲ្យដឹងថា បានជារូបគេនិងស្វាមីហ៊ានប្រព្រឹត្ត​បែប​នេះ ដោយសារតែខ្លួនជំពាក់លុយជនរងគ្រោះច្រើនពេក​ហើយគ្មាន​លុយ​សង ក៏​បែក​គំនិត​​ដាក់​ផែន​ការ​សម្លាប់បំបិទដានតែម្តង ​។ ការសារភាពនោះក៏បានឲ្យដឹងផងដែរ​ថា មុននឹងសម្លាប់ជនរងគ្រោះ ខ្លួននិងស្វាមីរៀប​គម្រោងផែនការ ឲ្យស្រ្តីរងគ្រោះទៅផ្ទះរបស់ខ្លួន ហើយពេលទៅដល់ខ្លួនគេដាក់ថ្នាំសណ្តំក្នុង ទឹកមួយកែវឲ្យជនរងគ្រោះផឹក ។ ពេលផឹករួចជនរងគ្រោះសន្លប់ ទើបខ្លួនគេនិងស្វាមី យកកាំ បិត កាត់ក្បាល ដៃ ជើង វះ​ពោះ ពុះ​ឆ្អឹងជំនីរ ពន្លះ​យក​សាច់ រួច​ច្រក​ដាក់​ថង់ប្លាស្ទិក​ពណ៌ខ្មៅ តូចៗ ជាច្រើនថង់ រួចយកទៅក្លាស្សេក្នុងធុងទឹកកកមួយទំហំ ជិត១ម៉ែត្រ៤ជ្រុងពណ៌ក្រហម​នៅផ្ទះបាយ ដើម្បីកុំឲ្យស្អុយងាយស្រួលគេ យកទៅបោះចោលដូចសំរាម និងដើម្បីបន្លំភ្នែក​សមត្ថកិច្ចផង ។

ស្រ្តីជាឃាតកបានសារភាពទៀតថា ចាប់ពីថ្ងៃសម្លាប់មិត្តភក្តិនាថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៩ នោះមក ខ្លួនគេនិងស្វាមីបានយកបំណែកសពដែលក្លាស្សេក្នុងធុងទឹកកមិនឲ្យស្អុយ យកទៅបោះចោលនៅទន្លេមុខព្រះបរមរាជវាំង បន្តិចម្តងៗ ហើយមិនទាន់បោះចោលអស់ផង នៅថ្ងៃទី៩ ខែមិថុនា ក៏ត្រូវបែកធ្លាយដោយបំណែកកញ្ចប់សពអណ្តែតមកទើរលើច្រាំងទន្លេ​បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនគេបានតែម្តង។ ចំណែកប្តីជាជនជាតិបរទេ សដែលរួមដៃគ្នាសម្លាប់ជនរងគ្រោះនោះបានគេចខ្លួនបាត់ ។ យ៉ាងណាក្នុងអំពើឃាតកម្មយ៉ាងសាហាវនេះ ត្រូវបានមន្ត្រីកងរាជអាវុធអះអាងថាសមត្ថកិច្ច​កំពុងតាម​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ជា​ប្តី​ជនជាតិ​បរទេស​នោះយក មកផ្តន្ទាទោសតាមច្បាប់​ឲ្យខាងតែបាន ។

សូមបញ្ជាក់ថា ជនរងគ្រោះបានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩មិនដឹងទៅណា។ ការបាត់ខ្លួននេះធ្វើឲ្យ កូនស្រីរបស់គាត់រៀប​រាប់តាម​រយៈបណ្តាញ Facebook ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភ័ក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង និងបាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។ ដោយឡែកតាមរយៈកិច្ចសម្ភាសន៍ជាមួយ កូនស្រី​អាយុ ១៧​ឆ្នាំ បាន​ស្រែក​យំ​ស្ទើរ​តែ​សន្លប់​បាត់​ស្មារតី ព្រោះ​រន្ធត់​ចិត្ត​ខ្លាំង នៅ​ពេល​ដែល​ម្ដាយ​របស់​ខ្លួន ត្រូវ​ឃាតក​ដៃ​ឆៅ កាប់​ជា​ច្រើន​បំណែក យក​ទៅ​បោះ​ចោល​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត បន្ទាប់​ពី​ប្រមូល​យក​បំណែក​សាច់ និង​ឆ្អឹង​មក​ដាក់​ធុង​ស្នោ ធ្វើបុណ្យតាមប្រពៃណី។


រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

វីដេអូ