កាន់តែសាហាវក្រោយស្តាប់សម្តីសារភាព ស្ត្រីជាឃាតកថារៀបគ្រោងការទុកមុន ដោយឲ្យផឹកទឹកដាក់ថ្នាំសន្តំ រួចក៏យកកាំបិតកាប់ពន្លះជាសាច់ដុំ រួចយកទៅក្លាស្សេក្នុងធុងទឹកកក…

ភ្នំពេញៈ ទីបំផុតកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានវែកមុខឃាតកដៃស្រស់ ដែលសម្លាប់ស្រ្តីម្នាក់កាត់សពជាកង់ៗរួចយកទៅបោះចោលនៅ​ទឹកទន្លេបានហើយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់រយៈ​ពេលជាង១​សប្តាហ៍​គឺតាំងពីថ្ងៃទី៣ ខែ មិថុនាឆ្នាំ២០១៩មកនោះ ។ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ករណី​ខាងលើនេះ គឺជា​ករណី​ឃាតកម្ម គិតទុកជាមុន ដោយ​ឃាតក ​គឺជា​មិត្តភ័ក្ដិ​របស់​ជនរង​គ្រោះ ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធ​ហត្ថ​ឃាត់ខ្លួន​កាលពីយប់ ថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០១៩ ​។

ឃាតករូបនេះ ​ឈ្មោះ​ ទឹម សុផល ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ(​មាន​ប្តី​៥​នាក់ ហើយ​ប្តី​ក្រោយ​បំផុត​ជា​ជនបរទេស​) ។ ជននេះរួមនឹងស្វាមីជាជនបរទេស បានរួមដៃគ្នា​សម្លាប់​ជនរងគ្រោះឈ្មោះ គឹម យ៉ាទៀង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាងអ៊ុតសក់នៅផ្សារកណ្តាល និងមានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ​យ៉ាង​សាហាវ​ឃោឃៅ​បំផុត ដោយ​យក​កាំបិត កាត់​សាកសព ជា​បំណែកៗ ​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនីរ ពន្លះ​យក​សាច់ រួច​ច្រក​ដាក់​ស្បោង​ខ្មៅ យក​ទៅ​បោះចោល​នៅ​ច្រាំងទន្លេ ផ្លូវព្រះ​ស៊ីសុវត្ថិម្តងបន្តិចៗ ។

តាមការសារ​ភាព​របស់​ស្រ្តីជាឃាតករូបនេះបានឲ្យដឹងថា បានជារូបគេនិងស្វាមីហ៊ានប្រព្រឹត្ត​បែប​នេះ ដោយសារតែខ្លួនជំពាក់លុយជនរងគ្រោះច្រើនពេក​ហើយគ្មាន​លុយ​សង ក៏​បែក​គំនិត​​ដាក់​ផែន​ការ​សម្លាប់បំបិទដានតែម្តង ​។ ការសារភាពនោះក៏បានឲ្យដឹងផងដែរ​ថា មុននឹងសម្លាប់ជនរងគ្រោះ ខ្លួននិងស្វាមីរៀប​គម្រោងផែនការ ឲ្យស្រ្តីរងគ្រោះទៅផ្ទះរបស់ខ្លួន ហើយពេលទៅដល់ខ្លួនគេដាក់ថ្នាំសណ្តំក្នុង ទឹកមួយកែវឲ្យជនរងគ្រោះផឹក ។ ពេលផឹករួចជនរងគ្រោះសន្លប់ ទើបខ្លួនគេនិងស្វាមី យកកាំ បិត កាត់ក្បាល ដៃ ជើង វះ​ពោះ ពុះ​ឆ្អឹងជំនីរ ពន្លះ​យក​សាច់ រួច​ច្រក​ដាក់​ថង់ប្លាស្ទិក​ពណ៌ខ្មៅ តូចៗ ជាច្រើនថង់ រួចយកទៅក្លាស្សេក្នុងធុងទឹកកកមួយទំហំ ជិត១ម៉ែត្រ៤ជ្រុងពណ៌ក្រហម​នៅផ្ទះបាយ ដើម្បីកុំឲ្យស្អុយងាយស្រួលគេ យកទៅបោះចោលដូចសំរាម និងដើម្បីបន្លំភ្នែក​សមត្ថកិច្ចផង ។

ស្រ្តីជាឃាតកបានសារភាពទៀតថា ចាប់ពីថ្ងៃសម្លាប់មិត្តភក្តិនាថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៩ នោះមក ខ្លួនគេនិងស្វាមីបានយកបំណែកសពដែលក្លាស្សេក្នុងធុងទឹកកមិនឲ្យស្អុយ យកទៅបោះចោលនៅទន្លេមុខព្រះបរមរាជវាំង បន្តិចម្តងៗ ហើយមិនទាន់បោះចោលអស់ផង នៅថ្ងៃទី៩ ខែមិថុនា ក៏ត្រូវបែកធ្លាយដោយបំណែកកញ្ចប់សពអណ្តែតមកទើរលើច្រាំងទន្លេ​បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនគេបានតែម្តង។ ចំណែកប្តីជាជនជាតិបរទេ សដែលរួមដៃគ្នាសម្លាប់ជនរងគ្រោះនោះបានគេចខ្លួនបាត់ ។ យ៉ាងណាក្នុងអំពើឃាតកម្មយ៉ាងសាហាវនេះ ត្រូវបានមន្ត្រីកងរាជអាវុធអះអាងថាសមត្ថកិច្ច​កំពុងតាម​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ជា​ប្តី​ជនជាតិ​បរទេស​នោះយក មកផ្តន្ទាទោសតាមច្បាប់​ឲ្យខាងតែបាន ។

សូមបញ្ជាក់ថា ជនរងគ្រោះបានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩មិនដឹងទៅណា។ ការបាត់ខ្លួននេះធ្វើឲ្យ កូនស្រីរបស់គាត់រៀប​រាប់តាម​រយៈបណ្តាញ Facebook ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភ័ក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង និងបាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។

រហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ៕


រូបភាព

រូបភាព

រូបភាព

រូបភាព

វីដេអូ

វីដេអូ