ស្លុតចិត្ត! ក្រោយឃើញស្ថានភាពជំងឺលោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ មិនទាន់បានធូរស្បើយ និងកំពុងដាក់អុកសុីសែ៊នជាប់រហូតព្រោះពិបាកដកដង្ហើម…

ប្រិយមិត្ត​មួយចំនួន​ប្រហែលជាស្គាល់រួចមកហើយ ​លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក យូធូប ពិតជាធ្លាប់​បាន​ទស្សនា​វីដេអូ​សំណើច​ខ្លីៗ​ផ្សេងៗ​ និងស្តាប់​បទ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «​កុំ​ទុក​បង​ជា Power Bank»។ ​យ៉ាងណាមិញ ពេលនេះលោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ដែលជា​ម្ចាស់​បទ «​កុំ​ទុក​បង​ជា Power Bank» រូបនេះបាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​អស់​មួយរយៈ​ធំ​មកហើយ​ដោយសារ​ជំងឺមហារីក ដែលជា​ហេតុ​ធ្វើឱ្យ​រូបលោក​បាន​បាត់​វត្តមាន​ពី​វិស័យ​សិល្បៈ ព្រោះ​សំងំខ្លួន​ពួន​អាត្មា​ទទួល​ការព្យាបាល​ជំងឺ​ដ៏​សាហាវ​មួយ​នេះ ។

បើ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ប្រមាណ​ជា ២ ខែ​ហើយ ​ដែល​ជំងឺមហារីក​បានមករួមរឹត​កាយ​លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ហើយ​លោក​បាន និង កំពុង​តស៊ូ​ជាមួយ​ជំងឺ​ដ៏​កាច់​សាហាវ​នេះ ប៉ុន្តែ​យ៉ាងណា​ស្ថានភាព​ជំងឺ​លោក​ហាក់​នៅ​មិនទាន់មាន​ភាពប្រសើរឡើង​នៅឡើយ​ទេ ។​ ដោយឡែកថ្មីៗនេះតាមការឲ្យដឹងពីលោកតាំង គីមឡេង ដែលជាអ្នកខ្នះខ្នែង រៃអង្គាលថវិកានានាពីសប្បុរសជន ដើម្បីជួយលោក បានឲ្យដឹងពីស្ថានភាពជំងឺលោកយ៉ាងដូច្នេះថា ៖ មិត្តភក្តិរបស់គាត់ប្រសិនបានឃើញគាត់សូមជួយគាត់ផង ពេលនេះកាន់តែខ្សោយមែនទែនហើយ គាត់ដាក់ដុកសុីសែនជាប់រហូតព្រោះគាត់ពិបាកដកដង្ហើម 😢 រូបថតព្រឹកមិញពេលយកទៅពេទ្យ សូមមេតា្តជួយគាត់ផងពេលនេះគាត់ត្រូវការអ្នកទាំងអស់គ្នាជួយគាត់ណាស🙏🏻 បង​ Srey Lang Salathជួយគាត់បន្ត​ ងួន កែវពេជ្រពិសិដ្ឋបងកុំកេីតអីណា😓😭


រូបភាព

រូបភាព

រូបភាព

រូបភាព