ក្រោយពីលេចធ្លាយវីដេអូរឿងផាកពិន័យកាប់ឆៅ មិនចេញបង្កាន់ដៃតាមការកំណត់ នៅម្តុំក្បែរ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ពេលនេះមន្ត្រីនគរបាលចរាចរណ៍រូបនោះត្រូវបានផ្អាកការងារបណ្តោះអាសន្ន (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ​សកម្មភាព​មន្ត្រី​ប៉ូលីស​ទទួលភារៈ​កិច្ច​ស​ម្រេច​លើ​ការផាកពិន័យ ចំពោះ​អ្នកជិះ​អត់​មួកសុវត្ថិភាព អត់​កញ្ចក់ និង​រាល់​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស​នានា នៅមុខ​មាត់​ន​ន្ទ​មុន្នី (​ក្បែរ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​) បាន​កំពុង​ក្លាយជា​ប្រធានបទ​ជជែក​វែកញែក​យ៉ាង​ផុសផុល នៅលើ​បណ្តាញ​សង្គម ។

ដោយ​ក្នុង​នោះគេ​បាន​ចោទប្រកាន់ថា ប៉ូលីស​ផាក​គ្មាន​ការយោគយល់​បន្ធូរបន្ថយ​តម្លៃ និង​សូម្បី​មិន​ចេញ​វិ​ក័យ​ប​ត្រ​ឲ្យ​ទៀត ដោយ​យកលុយ​ឆៅៗ ញាត់​ចូល​កាបូប​រាល់ៗ​ថ្ងៃ​តែម្តង នេះបើតាមគណនេយ្យហ្វេសបុកStoner Meme បាន​បង្ហោះ​រិះគន់​យ៉ាង​ដូច្នេះ​ថា​៖ តេីគួរទុកទៀតទេប៉ូលីស​ដាក់ប៉ារាស់​ផាកមិនចេញ​វិក្កយបត្រ​ យកលុយឆៅឆៅ​ រាល់ថ្ងៃ​ ? ហេីយនិយាយសុទ្ធតែគ្មានលុយមិនបាច់និយាយជាមួយពួកគាត់ទេ​នេះហេីយប៉ូលីសស្រុកខ្មែរ​ គ្នាអ្នកខ្លះអត់លុយសំចុះតិចតួចក៏អត់បានដែរ​ ដាច់ខាត អត់មួក 15000រៀល អត់កញ្ចក់ 25000រៀល​ បេីដាក់​ កញ្ចក់ខុស​

10មុឺន​ មិនបាច់តវា​ តវាច្រេីនលេីកឡេីងឡាន​ ហេីយគំរាមអត់សរសេរវិក័យ​បត្រ​អោយទៀត​ ថាបេីអត់មានអានិងហែងយកម៉ូតូអត់បានតេីគួរមាន​វិធានការ​អ្វី​ អត់បេីថតបានស្រស់​ៗប៉ុណ្នឹងហេីយ? បេីទុកអញ្ចឹងតទៀតអស់ជំនឿលេីច្បាប់ហេីយ(ដាក់ប៉ារាស់ចាប់មុខវត្ត​មុន្នី​ជិតផ្សាស្ទឹងមានជ័យថ្មីរាល់ថ្ងៃ) ទាក់ទងនឹងរឿងនេះ ក្រោយពីវីដេអូមួយនោះបានផុសផុល និងរងការរិះគន់ពីសំណាក់អ្នកប្រើប្រាសបណ្តាញសង្គមហ្វេសបុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បានធ្វើការស៊ើបអង្កេតចំពោះបញ្ហានេះនេះបើតាមការឲ្យដឹងពីទំព័រហ្វេសបុក PHNOM PENH Police Commissariat(ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) យ៉ាងដូច្នេះថា ៖ ក្រោយទទួលបានព័ត៍មាន លោកអនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន បានផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរ ដើម្បីបំភ្លឺទៅលើហេតុការណ៍។ លើសពីនេះ មន្ត្រីរូបនេះត្រូវប្រឈមក្នុងការដាក់វិន័យកងកម្លាំង។

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

វីដេអូ