ក្រោយផ្ទុះការរិះគន់! ពេលនេះសាមុីខ្លួនបានចេញមកបកស្រាយហើយ មូលហេតុស្លៀកសំលៀកបំពាក់នោះនៅថ្ងៃនោះ និងសូមកុំវាយតម្លៃតែសម្បកក្រៅ(វីដេអូ)

កាលពីថ្មីៗនេះ ផ្ទុះការរិះគន់ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកមួយចំនួន ទៅលើនារីម្នាក់ដែលមានគណនេយ្យហ្វេសសបុកឈ្មោះថា Mey Mey Love ក្រោយពីនាងបានធ្វើការLiveវីដេអូ ជាមួយឈុតសំលៀកបំពាក់បញ្ចេញសាច់ដើមទ្រូងសខ្ចី ក្នុងកម្មវិធីខួបកំណើតមួយ។ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានធ្វើការខមមិន(Comment)សម្តែងការមិនពេញចិត្តជាដើម រហូតអ្នកខ្លះបានប្រើពាក្យសម្តីមិនសមរម្យថែមទៀតផង។

យ៉ាងណាមិញវីដេអូដែលLiveចេញពីគណនេយ្យហ្វេសបុករបស់នាងបានធ្វើការលុបចោលបន្ទាប់ពីLiveរួច ប៉ុន្តែស្រាប់តែវីដេអូនោះលេចមកសារជាថ្មីក្រោយពីមានអ្នកទាញយកទុក ហើយបង្ហោះចូលចែកចាយពេញបណ្តាញសង្គម ទើបបែកជារឿងនេះឡើង ។ទាក់ទងនឹងរឿនេះម្ចាស់គណនេយ្យខាងលើ បានចេញមកបកស្រាយ ចំពោះមូលហេតុដែលនាងជ្រើសរើសឈុតសម្លៀកបំពាក់នេះមកពាក់ និងសូមកុំឲ្យវាយតម្លៃមនុស្សតែសម្បកក្រៅ ដោយកញ្ញាបានរៀបរ៉ាប់យ៉ាងដូច្នេះថា ៖ សូមផ្ញើទៅកាន់អ្នកមិនពេញចិត្តទាំងអស់ ថា សម្លៀកបំពាក់ថ្ងៃមុនដែរខ្ញុំ

ពាក់នោះ វា ​Sexy មែនតែក៏មូលហេតុដែរថ្ងៃនោះ,ខ្ញុំបានក្រុមហ៊ុនថតរូប១កន្លែង សុំឱ្យធ្វើជា Model Fashion ឱ្យគាត់បន្ទាប់ពីថត ភ្លាមៗនោះ,ខ្ញុំក៏ប្រញាប់មក Birthday មិត្តរបស់ខ្ញុំ ៣កន្លែង ក៏ខ្ញុំស្លៀកពាក់ឈុតនេះមកតែម្តង,សុំមេត្តាកុំចាំតែរិះគន់នឹងបំបាក់ផ្លូវចិត្តបានទេ? ខ្ញុំមិនមែនជាតារា ក៏មិនមែនអ្នកល្បីទេ ជាមនុស្សធម្មតា,ខ្ញុំជាអ្នកលក់សម្លៀកបំពាក់ Online ប៉ុណ្ណោះ,តើមូលហេតុអ្វីខ្ញុំមិនអាចស្លៀកឈុតដែរខ្ញុំមានលក់នេះបាន?តែខ្ញុំពាក់បែបនេះក៏វាមិនទាន់ដល់កំរិតដូចពាក់ Bikini ណា,តើគ្រាន់តែពាក់បែបនេះខូចវប្បធម៌ដែរមែន?ខ្ញុំមិនមែន

ពាក់ Bikini ចូលរួមកម្មវិធីគេណា,ហើយជាទូទៅខ្ញុំតែងតែ Live និយាយលេងនៅពេលចូលរួមកម្មវិធី អ្វីក៏ដោយជាមួយមិត្តខ្ញុំ,បើបងប្អូន ប្រុសស្រី ណាមិនពេញចិត្តអូសរំលងចោលទៅ,ខ្ញុំមានបានទៅធ្វើអីឱ្យអ្នកមកស្អប់ខ្ញុំណាមែនទេ កុំសុខៗមកថាឬជេដោយគ្រាន់តែឃើញខ្ញុំពាក់បែបនេះ,ចង់សួរថាបងៗ និងប្អូននារី ដែលត្រឹមត្រូវមិន ចេះស្លៀកពាក់បែបនិងសុទ្ធតែត្រឹមត្រូវមែន ខ្ញុំកើតមកក្នុងជីវិតរបស់ខ្ញុំ បើគិតថាមិនល្អ ក៏តាមចិត្ត សំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាទៅបានហើយ,នេះជារូបដែរខ្ញុំថតក្នុង STUDIO ….ប្រភពរូបថត៖Indra Production


រូបភាព

រូបភាព

រូបភាព

រូបភាព
វីដេអូ