ទំពាំងស្នងឫស្សី! ក្មេងស្ទាវ២ក្រុមដកដាវសាម៉ូរ៉ៃ ដេញកាប់គ្នា ពេលចេញពីផឹកស៊ីនៅក្នុងក្លឹបសេះមាស បណ្ដាលឲ្យភាគីម្ខាងរបួសធ្ងន់ម្នាក់ និងភាគីម្ខាងទៀតគេចខ្លួនបាត់អស់

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុម បានចេញពីផឹកស៊ីនៅក្នុងក្លឹបសេះមាស ហើយទំនងជាស្រវឹងស្រា បានបង្កហិង្សាដេញកាប់គ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ចុះទៅអន្តរាគមន៍ ខណៈភាគីម្ខាងរបួសធ្ងន់ និងភាគីម្ខាងទៀតរត់គេចខ្លួនបាត់អស់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ មុនពេលកើតហេតុ គេឃើញក្មេងស្ទាវ២ក្រុម បានចេញពីផឹកស៊ីនៅក្នុងក្លឹបសេះមាស ហើយទំនងជាស្រវឹងស្រា បានបង្កហិង្សាដេញកាប់គ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។

ពេលឃើញសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ចុះទៅអន្តរាគមន៍ ឃើញភាគីម្ខាងរបួសធ្ងន់ ចំណែកភាគីម្ខាងទៀត រត់គេចខ្លួនបាត់អស់។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ រួចដកហូតវត្ថុតាងម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP-1615 របស់ជនបង្ក ដែលបន្សល់ទុក យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ រង់ចាំដោះស្រាយពេលក្រោយ ៕