មិនខ្លាំងទៀតទៅ! ស្ទាវឡើងកចង់រួមភេទ ផឹកស្រវឹងចាប់រំលោភស្រីម្នាក់ទាំងថ្ងៃ

ភ្នំពេញ៖ យុវជនម្នាក់ បានប្រើល្បិចមកទិញស្រាបៀរចំនួន៥កំប៉ុង ហើយឲ្យនាងយកលុយនៅកន្លែងស្ងាត់ លុះមានឱកាសល្អ ស្រាប់តែធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ តែត្រូវនារីរងគ្រោះស្រែកឲ្យសន្តិសុខ និងអ្នកបោសសំរាមនៅក្បែរនោះជួយ និងចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនាំទៅចាត់ការតាមច្បាប់។

ករណីស្ទាវឡើងក ចាប់រំលោភស្រីទាំងកណ្តាលថ្ងៃនេះ បានកើតឡើង នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្ទះមួយកន្លែងដែលគ្មានមនុស្សនៅ ផ្លូវលេខ១២២ ខាងក្រោយទីស្តីការគណ:រដ្ឋមន្ត្រី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ជនសង្ស័យល្មោភកាម មានឈ្មោះឌី ឃុនយ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែក នារីរងគ្រោះឈ្មោះខ ស ឃ អាយុ២៦ឆ្នាំ បម្រើការងារនៅហាងជូស៊ីសាឡន។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យបានមកទិញស្រាបៀរអាន់ឆ័រចំនួន៥កំប៉ុង ពីអ៊ំស្រីម្នាក់ដែលស្គាល់គ្នាជាមួយនារីរងគ្រោះ ។ លុះមួយសម្ទុះក្រោយមក អ៊ំស្រីអ្នកលក់ស្រាបៀរ ក៏ទៅផ្សារ ដោយឲ្យនារីរងគ្រោះជួយលក់ បន្តិចក្រោយមក ជនសង្ស័យមកទិញស្រាបៀរចំនួន៥កំប៉ុងទៀត និងប្រើល្បិចឲ្យនារីរងគ្រោះ ដើរតាមគេទៅយកលុយ។

ប្រភពបន្តថា ពេលនារីរងគ្រោះដើរតាមជនសង្ស័យដល់ក្នុងផ្ទះដែលគេទុកចោល(កន្លែងកើតហេតុ) ស្រាប់តែជនសង្ស័យស្ទុះមកចាប់ដៃនារីរងគ្រោះទាញចូលក្នុងផ្ទះនោះ បំណងចាប់រំលោភសេពសន្ថវៈ តែត្រូវនារីរងគ្រោះស្រែកឲ្យសន្តិសុខ និងអ្នកបោសសំអាតថ្នល់ជួយអន្តរាគមន៍ និងនាំគ្នាព័ទ្ធចាប់ជនសង្ស័យប្រគល់ជូននគរបាល។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយមកកម្លាំងសមត្ថកិច្ចបានបន្ត ទៅចាប់បក្ខពួកជនសង្ស័យ២នាក់ទៀត យកទៅប៉ុស្តិ៍នគរបាលសង្កាត់មិត្តភាព ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕