
ម៉េង កែវពេជ្ជតា រំភើបខ្លាំង ក្រោយជួបអ្នកគាំទ្រម្នាក់ ទម្លាយរឿងនឹកស្មានមិនដល់មួយ
តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ធ្លាប់ក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនក្មេងចាស់ប្រុសស្រី តាមរយៈបទចម្រៀងបែបមនោសញ្ចេតនា ព្រមជាមួយទឹកដមសំឡេងដ៏ផ្អែមពីរោះ រណ្ដំបេះដូងអ្នកគាំទ្រឱ្យស្ដាប់បទចម្រៀងរបស់នាងហើយទន់ទោរអារម្មណ៍ដកចិត្តមិនរួច។ បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ម៉េង កែវពេជ្ជតា ហាក់មិនសូវមានបទចម្រៀងថ្មីៗ ក៏មិនសូវលេចវត្តមានតាមឆាកប្រគំតន្ត្រី ឬប៉ុស្ដិ៍ទូរទស្សន៍ដូចកាលពីពេលកន្លងមក ប៉ុន្ដែប្រជាប្រិយភាពរបស់អ្នកនាងនៅតែសាយភាយ មានមហាជនទទួលស្គាល់មិនជិនណាយ។ ថ្មីៗនេះ ម៉េង កែវពេជ្ជតា ត្រូវបានអ្នកគាំទ្ររូបសង្ហាម្នាក់សុំថតរូបជាមួយ ហើយក្នុងនោះតារាចម្រៀងស្រីរូបនេះក៏ទម្លាយថា អ្នកនាងមានអារម្មណ៍រំភើបជាខ្លាំង ព្រោះបុរសសង្ហារូបនោះបានប្រាប់ថា ខ្លួនមិនត្រឹមតែជាអ្នកគាំទ្រអ្នកនាងម្នាក់ទេ សូម្បីតែលោកតាលោកយាយ និង ឪពុកម្ដាយរបស់គេ ក៏ជាអ្នកគាំទ្រអ្នកនាងដែរ។ ម៉េង កែវពេជ្ជតា …
ម៉េង កែវពេជ្ជតា រំភើបខ្លាំង ក្រោយជួបអ្នកគាំទ្រម្នាក់ ទម្លាយរឿងនឹកស្មានមិនដល់មួយ Read More