អន្ទិត ឡុង ចន្ថា ដែលជាអតីតសង្ឃល្បីឈ្មោះ ដោយពេលលោក ទេសនាម្តង អាចធ្វើឱ្យយាយ តាៗ សើចបិទមាត់មិនជិត ពេលដែលសម្ដែងធម៌ទេសនា តាមពិធីបិណ្យ តូច ធំ នានា។ ក្រោយលាចាកសិក្ខាបទអស់ជាច្រើនខែ កាលពីពេលថ្មីៗនេះ លោកបានធ្វើការLive វីដេអូរៀបរាប់ពីជីវិត ក្រោយសឹករបស់គាត់ គឺគាត់បានប្រកបរបររត់ឡាន តាក់ស៊ីប្រកបរបរចិញ្ចឹមជីវិត។ ដោយឡែកនាពេលថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Komsan Daily បានបង្ហោះវីដេអូជាង៦នាទី ស្តីពីសកម្មភាពលោក ឡុង ចន្ថា ដែលបានធ្វើជាអ្នកកំដរ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ ដោយពេលក្នុងកម្មវិធីកាត់សក់បង្កក់សិរី ដោយស្លៀកពាក់យ៉ាងស្អាត ជាមួយសំនួន វោហាកំប្លុកកំប្លែងជាមួយអ្នកកាត់សក់ ផ្លែផ្កាពាក្យសំដីគ្នា បង្កបរិយាកាសសើចក្អាកក្អាយ ពេញរោងការ ។ ទំព័រហ្វេសប៊ុកខាងលើ បានបង្ហោះវីដេអូដោយបានភ្ជាប់សំណេរឱ្យយ៉ាងដូច្នេះថា៖ «អន្ទិត ឡុង ចន្ថា បាត់មុខយូរឥឡូវឃើញនៅក្នុងរោងការ គីជាអ្នកកំដរ» ៕ ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
Category: Entertainment

នៅសុខៗ!អ្នកនាង ភិន សុដាលីស ពោលពាក្យមួយឃ្លាយ៉ាងចាក់ដោតថា….
ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្ន អ្នកនាង ភិន សុដាលីស មានកូនស្រីម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ និងឆ្លាតថែមទៀតផង មិនតែប៉ុណ្ណោះ ពេលនេះ កូនស្រីតារារូបនេះ ក៏កាន់តែធំធាត់ជាងមុន និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រសែភ្នែកមហាជន។ ដោយគ្រប់ពេល តារាស្រីរូបនេះ តែងតែផ្ដល់នៅភាពកក់ក្ដៅ និងមើលថែទាំកូនបានយ៉ាងល្អ បើទោះបីមេម៉ាយមែនពិត។ ម្យ៉ាងវិញទៀត ខណៈពេលដែលកូនស្រីកាន់តែធំជាងមុន អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែនាំកូនស្រីទៅដើរលេងលំហែកាយជាមួយគ្នា បង្កើនភាពស្និទ្ធស្នាល ហើយបង្ហាញ នៅស្នាមញញឹមយ៉ាងរីករាយតែម្ដង។ ក្នុងនោះដែរ មុននេះបន្តិច អ្នកនាង ភិន សុដាលីស បានបង្ហោះរូបភាពសារលើបណ្តាញសង្គមហ្វេសប៊ុកថា “ពេលខ្លះអ្នករវល់តែសម្លឹងឃើញ ឬផ្ដល់តម្លៃលើរបស់ខាងក្រៅខ្លាំងពេក ទើបអ្នកភ្លេចអំពីអ្វីដែលខ្លួនកំពុងមាន… សុខភាពផ្លូវ ចិត្តក៏អ្នកមិនសូវបានចាប់អារម្មណ៍យកចិត្តទុកដាក់ ដូច្នេះចាប់ពីពេលនេះតទៅអ្នកត្រូវងាកមកផ្ដោតលើខ្លួនឯងវិញម្ដង។ សង្គមដែលយើងរស់នៅ គឺកំពុងតែស្មុគស្មាញស្រាប់ទៅហើយ ដូច្នេអ្នកគួរធ្វើរឿងខ្លះដើម្បីឱ្យខ្លួនឯងសប្បាយចិត្ត… “។ …

អស់ទាស់! តាំងពីពេញកម្លោះមក បុត្រ រូបរាងកាន់ស្អាត
ប្រិយមិត្តដែលនិយមស្ដាប់បទចម្រៀងនិពន្ធថ្មី (Original Song) ប្រាកដជាបានស្គាល់រួចមកហើយអំពី តារាម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ ដែលមានអាយុតិចទេ តែអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ និងមានរូបសម្រស់ស្រស់សង្ហាតាំងពីក្មេងហើយក៏ទទួលបានការគាំទ្រច្រើនពីបណ្ដាយុវវ័យតាមរយៈបទ «គ្រាស្នេហ៏»ផងដែរ។ ពេលនេះ តារាប្រុសរូប នេះ កាន់តែមានវ័យច្រើន ពិសេសកាន់តែធំឡើង ពេញកម្លោះ និងស្រស់សង្ហា លេចធ្លោ ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។ ប៉ុន្តែកាលពីម្សិលមិញនេះ ហ្វេនៗរបស់ បុត្រ ជាច្រើន ពិតជាមានការភ្ញាក់ផ្អើលខ្លាំង នៅពេលបានឃើញរូបភាពមួយចំនួនដែលមិត្តភក្ដិលោក ដោយបានថតជាមួយគ្នា ក្នុងថ្ងៃខួបកំណើតរបស់គេ ពោរពេញដោយក្ដីរីករាយ និង ស្នាមញញឹម បង្ហោះលើបណ្ដាញសង្គម។ ហើយអ្វីដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ និងនឹកស្មានមិនដល់ គឺនៅក្នុងរូបភាពទាំងនោះ មើលទៅ បុត្រ បច្ចុប្បន្នហាក់មានការប្រែប្លែកខុសពីរាល់ដងខ្លាំង ពោលគឺ ពេលនេះគេមានទម្រង់មុខដូចជារៀងចាស់ទុំជាងមុន ដែលធ្វើឲ្យគ្រប់គ្នាពិតជាប្លែកភ្នែកខ្លាំងតែម្តង។ ទោះបីជាតាមរយៈរូបភាពទាំងនោះ បុត្រ មានការខុសប្លែកអ្វីក៏ដោយ ប៉ុន្តែក្នុងថ្ងៃដ៏ពិសេសនេះ ឃើញថា អ្នកគាំទ្រទាំងអស់របស់តារាប្រុសរូបនេះ បាននាំគ្នាផ្ញើពាក្យជូនពរក្នុងថ្ងៃខួបកំណើត ជាមួយនឹងពាក្យល្អៗតាមបណ្ដាញសង្គមហូរហែផងដែរ៕ …

ទីបំផុត អ្នកស្រីទ្រី ដាណា បានជួយក្មេងកំសត់ម្នាក់នេះដោយឧបត្ថមខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត
ប្រិយមិត្តជ្រាបហើយ អ្នកស្រី ទ្រី ដាណា ដែលជាបុគ្គលល្បីមួយរូបដែលមហាជនតែងតែសរសើរមិនដាច់ពីមាត់ព្រោះតែចិត្តបុណ្យ រវល់ការងារយ៉ាងណាក៏នៅតែឆ្លៀតពេលចុះធ្វើមនុស្សធម៍ចែកទាន់ទៅអ្នកក្រអត់ឃ្លាន នឹងជួយមនុស្សមិនរើសមុខតាមផ្លូវ ជាហូរហែរទាំងទឹកមុខញញឹម ព្រោះតែក្តីអាណិតនឹងយល់ពីអារម្មណ៍អ្នកអត់ អ្នកខ្វះខាត់នេះឯងទើបធ្វើ អោយអ្នកស្រី មានចិត្តចង់ធ្វើបុណ្យបែបនេះ។ជាក់ស្តែងដូចជាប្រទេសជាតិកំពុងតែជួបបញ្ហាគ្រោះទឹកជំនន់លិចលង់ផ្ទះសម្បែងគ្រប់ខេត្តក្រុង អ្នកស្រីទ្រីដាណា ចុះចែកអំណោយនឹងថវិការជូនដល់បងប្អូនរងគ្រោះ ជាហូហែរគ្មានថ្ងៃទំនេរ រហូតដល់ឈឺកោសខ្យល់ តែអ្នកស្រីនៅតែមានកំលាំងក្រោកដើម្បីចុះជួយប្រជាពលរដ្ឋបន្តមិនខ្លាចនឿយហត់ដូចដែល បាន ឃើញស្រាប់នៅសកម្មភាពដែលបានបង្ហោះលើផេករបស់អ្នកស្រី។ យ៉ាងណាមិញ ក្រោយពីឃើញក្មេងកំសត់ម្នាក់ដែលត្រូវគ្រួសារបោះបង់ទៅរៀនស្លៀកខោអាវរហែកកាកាតាបច្រកថងក្រលំបាកពេកទើបអ្នកស្រីទ្រីដាណា ប្រកាសស្វែងរករហូតដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២០នេះអ្នកស្រីទ្រីដាណា ក៏បានចុះជួយក្មួយកំសត់នេះទាំងសភារៈ ថវិការនឹងស្បៀងមួយចំនួនទៀត ដោយអ្នកស្រីបានសរសេរបង្ហោះប្រាប់ថា៖ ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ 💪💪💪 ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៍អស់ហើយ បើខោវិញពាក់ចងចង្កេះ 😢😢😢 តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។ យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន 💪💪💪 គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង។…

សុំខ្លាចហើយ! នេះជាឥទ្ធិពលកែសម្ផស្ស ដូចមនុស្ស២នាក់ផ្សេងគ្នា
កម្សាន្ត៖ ការកែសម្ផស្ស ជារឿងធម្មតាទៅហើយ សម្រាប់មនុស្ស មិនថា ប្រុស ឬស្រីនោះទេ តែងតែ ចង់កែច្នៃ នូវកន្លែងដែលខ្លួនមិនពេញចិត្ត ព្រោះថា ជួនកាលធម្មជាតិដែលផ្តល់ឲ្យ មិនប្រាកដថា ស្អាតល្អឥតខ្ចោះនោះទេ ដូច្នេះហើយ ទើបរឿងកែសម្ផស្ស ជារឿងទូទៅ និងវាទូលំទូលាយជាងមុន។ នៅក្នុងមួយរយៈពេលចុងក្រោយនេះ គេស្រាប់តែចាប់អារម្មណ៍ លើសម្រស់របស់ នារីម្នាក់ បានកែសម្ផស្ស លើទម្រង់មុខ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរ យ៉ាងសាហាវបែបនេះ ដូចមនុស្ស២នាក់ផ្សេងគ្នា។ ក្នុងនោះដែរ ផេកកែសម្ផស្ស ក៏បានបង្ហោះនូវរូបថតមុននិងក្រោយ ថាពិតជាប្រែប្រួលគ្នាខ្លាំងបែបណា ហើយជាពិសេស នៅអំឡុងពេលកែសម្ផស្ស មុខរបស់នារីរូបនោះ ក៏បានហើមធ្ងន់ធ្ងរ តែក្រោយពីជាសះស្បើយរួចមក គឺមុខរបស់នាង ពិតជាស្រស់ស្អាត និងក្មេងមួយកម្រិតទៀតតែម្តង។ យ៉ាងណាមិញ រូបថតនៃការកែសម្ផស្សរបស់ នារីរូបនេះ ត្រូវបានគេស៊ែររហូតដល់ច្រើនម៉ឺនដង ដោយសារតែភ្ញាក់ផ្អើល ពីការប្រែប្រួលរបស់នាងខ្លាំង ហើយអាចនិយាយបានថា ដូចជាវេទមន្តយ៉ាងដូច្នោះដែរ គ្រាន់តែ បិទភ្នែកតែបន្តិច គឺមុខកាលពីមុន ត្រូវបានរលាយខ្ទេចតែម្តង ទៅជាមុខមាត់ផ្សេងមួយទៀត យ៉ាងទាក់ទាញបំផុត៕…

អុញនោះវីវហើយ! ក្រោយវះកា ត់កែសម្ភស្សត្រង់ភ្នែកករួចស្រាប់តែLove Riya បង្ហោះសារគួរអោយភ័យបារម្ភមួយថា…!
ភ្នំពេញ អ្នកលក់ Online ដ៏ល្បីម្នាក់ឈ្មោះ Love Riya នោះ។ អ្នកលក់ម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិជនរបស់ខ្លួន បើទោះជាពេលថ្មីៗនេះ Riya ជួបស្នេហ៍បែកបាក់ ដោយមានការលែងលះជាមួយស្វាមី ព្រោះតែការរស់នៅមិនចុះសំរុងនឹងគ្នា ហើយក៏ បានបន្សល់ទុកនៅកូនម្នាក់។យ៉ាងណាមិញ មួយរយៈពេលនេះ ឃើញថាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាតាមដានខ្លាំង ជាមួយនឹងសាច់ រឿងគ្រួសាររបស់ អ្នកលក់អនឡាញ ក្រលេកទៅមើលមុខជំនួញវិញ Love Riya កាន់តែជោគជ័យពីមួយថ្ងៃទៅ មួយថ្ងៃជាពិសេស លុយចូលឆឹបៗម្មង លើសពីនេះទៅទៀត Love Riya មានអ្នកស្អំបេះដូងហើយ គឺប្រូសូនី ដែលជារើយៗអ្នកទំាង២តែងតែស្វីតៗ តាមបណ្តាញ សង្គមរហូតធ្វើអោយហ្វេនៗច្រណែនទៀតផង យ៉ាងណាមិញ បើក្រលេកទៅមើល រូបសម្រស់Love Riya ទៀតសោធក៌កាន់តែស្អាតឡើង លើសពីនេះទៅទៀតថ្ងៃនេះផងដែល Love riya ចូលវះកា ត់ភ្នែកដើម្បីបង្កើនសម្រស់ក្នុងនោះក្រោយពេទ្យធ្វើរួចមានបិត បង់រុំលើភ្នែក អ្នកនាងបានបង្ហោះសារថា

ទឹកចិត្តស្វាមី! កម្របានលឺលោកឧកញ៉ា គិត ម៉េង បានពោលពាក្យមួយឃ្លាដ៏សែនមានន័យ ទៅកាន់ភរិយាបែបនេះណាស់គឺថា…
ភ្នំពេញ៖ប្រិយមិត្តរាល់គ្នា កោតសរសើរមិនដាច់ពីមាត់ពីចរិតថ្លៃថ្នូរ គួរជាទីគោរពពីសំណាក់អ្នកផងទាំងឡាយ ជាពិសេស ស្ទាយ៍តុបតែងខ្លួន លោកជំទាវ ពិតជាសាមញ្ញៗ តែមើលទៅលេចធ្លោ ទាក់ភ្នែកមហាជនរាល់គ្នាតែម្ដង។យ៉ាងណាមិញ លោកជំទាវស្រីតូច ចំណាន ក៏បានធ្វើឲ្យប្រិយមិត្តទាំងឡាយ ចាំតាមដានពីជីវិតប្រចាំថ្ងៃដ៏មានក្ដីសុខ ព្រមទាំង ជីវិតគ្រួសារជាមួយ អ្នកឧកញ៉ាគិត ម៉េង តែងតែមើលថែ និងផ្ដល់ភាពកក់ក្ដៅចំពោះគ្នាគ្រប់ពេល។ជាការពិត ប្រិយមិត្តអ្នកអាន ក៏ដូចជាមហាជន តែងតែចាប់អារម្មណ៍ រូបភាពពោរពេញទៅ ដោយភាពផ្អែមល្ហែម យ៉ាងមានសុភមង្គល ពីជីវិតគ្រួសារបែបសាមញ្ញ របស់ អ្នកឧកញ៉ាគិត ម៉េង និងភរិយា លោក ជំទាវ ស្រីតូច ចំណាន នៅលើបណ្តាញសង្គមជារឿយៗ។យ៉ាងណាមិញ នៅលើគណនីហ្វេសប៊ុកទើបតែបង្កើត ជាផ្លូវការរបស់ សេដ្ឋីជួរមុខដែលចូលចិត្តប្រើ ជីវិតស្ងៀមស្ងាត់ មិនសូវចូលចិត្តបញ្ចេញ រឿងឯកជន ទៅកាន់មហាជននោះ បាន បង្ហោះ រូបភាពជាច្រើនសន្លឹកថតជាលក្ខណៈគ្រួសារ ដោយបាន បង្កប់ភាពកក់ក្តៅ យ៉ាងជ្រាលជ្រៅ ជាខ្លាំង។អ្វីដែលកាន់តែពិសេស ក្នុងនោះ អ្នកឧកញ៉ា បានអមជាមួយ ខ្លឹមសារ ចាក់ដោតមួយ…

គួរអោយស្រលាញ់ណាស់!កូនស្រី ឌី សូនីតា ទើបតែកើតទេ ច្រមុះខ្ពស់ស្រួចស្អាត
ឌី សូនីតា បានបញ្ជាក់ក្នុងវីដេអូកាលពីពេលថ្មីៗនេះថាមកពីនាងមានជំងឺ និងមានគីសច្រើនកន្លែង ដែលពេទ្យប្រាប់ថានាងមិនអាចយកកូនបាននៅពេលអាយុ ៣០ ដូច្នេះទើបនាងសម្រេចចិត្តយកឱ្យហើយ ដែលឪពុករបស់កូនស្រីគឺលោក អេឡិច ហ្សូរ៉ា។ ឌី សូនីតា បានបញ្ចេញវីដេអូមួយដោយបានរៀបរាប់ពីហេតុផលថាហេតុអីនាងមានកូន និងលាក់មិនចង់ឱ្យទស្សនិកជនដឹងផងដែរ។ ជាក់ស្តែងតាមរយៈវីដេអូនាងអះអាងថា វាជារឿងខុសពីប្រពៃណី តែដើម្បីក្តីសុខនាងនិងគ្រួសារទើបនាងសម្រេចចិត្តធ្វើបែបនេះ។ កាលពីនាយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រីរបស់ខ្លួនដោយជោគជ័យហើយ ព្រមទំាងភ្ជាប់សារទំាងក្តីរំភើបថា “បានជួបគ្នាហើយកូន ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។ ក្នុងនោះ លោក ចន អេឡិច ហ្សូរ៉ា ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបន្ថែមថា “ជំរាបសួរអ៊ុំពូមីង អូន Smile មានសុខភាពរឹងមាំ និងគួរអោយស្រលាញ់ណាស់មែនអត់? អគុណពាក្យជូនពរ, ឥលូវអូនស្មាយ និងម៉ាក់ៗ ឆ្លងផុត និងមានសុខភាពល្អណា”។ អ្វីដែលពិសេស គ្រាន់តែ…

ឌី សូនីតា សម្រាលបានកូនស្រី ភ្លាម ស្រាប់តែស្វាមីនាងពោលពាក្យថា…(មានវីដេអូ)
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសទស្សនិកជនដែលតែងតែស្រឡាញ់គាំទ្រតារាសម្ដែង ឌី សូនីតា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ នាងស្រាប់តែបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែ មុនចេញវីដេអូ២ថ្ងៃ ថ្ងៃនេះសម្រាលហើយ ខណៈឪពុករបស់ក្មេងក្នុងផ្ទៃត្រូវមហាជនដឹងថា គឺជាដៃគូយល់ចិត្ត អេឡិចហ្សូរ៉ា ដែលជាប៉ារបស់ក្មេង ក្រោយពីបិទបាំងពីរឿងមានកូនរយៈពេល ៩ខែមកនេះ ឥឡូវ ឌី សូនីតា បានផ្តល់កំណើតដល់កូនស្រីម្នាក់មានឈ្មោះហៅក្រៅថា Smile មុននេះបន្តិចថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០។ ។ ឌី សូនីតា បានបញ្ជាក់ក្នុងវីដេអូកាលពីពេលថ្មីៗនេះថាមកពីនាងមានជំងឺ និងមានគីសច្រើនកន្លែង ដែលពេទ្យប្រាប់ថានាងមិនអាចយកកូនបាននៅពេលអាយុ ៣០ ដូច្នេះទើបនាងសម្រេចចិត្តយកឱ្យហើយ ដែលឪពុករបស់កូនស្រីគឺលោក អេឡិច ហ្សូរ៉ា។ ឌី សូនីតា បានបញ្ចេញវីដេអូមួយដោយបានរៀបរាប់ពីហេតុផលថាហេតុអីនាងមានកូន និងលាក់មិនចង់ឱ្យទស្សនិកជនដឹងផងដែរ។ ជាក់ស្តែងតាមរយៈវីដេអូនាងអះអាងថា វាជារឿងខុសពីប្រពៃណី តែដើម្បីក្តីសុខនាងនិងគ្រួសារទើបនាងសម្រេចចិត្តធ្វើបែបនេះ។ ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រីរបស់ខ្លួនដោយជោគជ័យហើយ ព្រមទំាងភ្ជាប់សារទំាងក្តីរំភើបថា…

មានក្តីសុខណាស់ ឌុច លីដា ប្រឡែងលេងជាមួយកូនប្រុស គួរឲ្យក្នាញ់ណាស់ (មានវីដេអូ)
តារាសម្ដែងកែវភ្នែកធំៗ ឌុច លីដា ធ្លាប់តែមានភាពលេចធ្លោខ្លាំង តាមរយៈការស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូង និងសាច់សខ្ចី ជាពិសេសនោះនាងតែងតែ ជាចំណុចទាក់ទាញជានិច្ច ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន។ ក្រោយសម្រាលកូនមិនប៉ុន្មានផងតារាសម្ដែងស្រីរាងស្រឡូន ឌុច លីដា ក៏បានវិលត្រឡប់ចូលមកកាន់វិថីសិល្បៈម្ដងទៀត និងទទួលបានការងារសិល្បៈច្រើនគួរសមផងដែរ ប៉ុន្តែនាងក៏មិនភ្លេចដើរតួនាទីជាអ្នកម្ដាយដ៏ល្អសម្រាប់កូនសំណព្វចិត្តផ្ដល់ការមើលថែទាំ បីបាច់រក្សាប្រៀបដូចកែវភ្នែកទាំងគូផងដែរ។ ជាក់ស្ដែងមុននេះលើគណនីហ្វេសប៊ុករបស់ ឌុច លីដា បានបង្ហោះនូវវីដេអូរីករាយមួយកំឡុងពេលប្រឡែងលេងជាមួយកូនប្រុសបណ្ដូលចិត្តសើចសប្បាយក្អាកក្អាយពោរពេញដោយក្ដីសុខ និងសុភមង្គលបំផុតកំដរជីវិតឲ្យកាន់តែស្រស់បំព្រង ថែមភ្ជាប់ដោយសំណេរសប្បាយចិត្តថា៖ «មួយថ្ងៃៗរវល់តែជាមួយកូនទេខ្ញុំ»។ នៅក្រោមការបង្ហាញក្ដីសុខរួមគ្នារបស់ ឌុច លីដា និងកូនប្រុសបណ្ដូលចិត្តក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើនលួចច្រណែនមិនតិចទេ ដោយមានអ្នកខ្លះបានបញ្ចេញមតិបែបថា៖ «គួរឲ្យក្នាញ់ណាស់»៕

ច្រើនថ្ងៃហើយដែលលោកស្រី ទ្រី ដាណា មិនបានសម្រាក ចុះជួយបងប្អូនដែលរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង យប់មិញលោកស្រី កោសខ្យល់ព្រោះតែ….
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន និង កំពុងទទួលរងការវាយប្រហារពីឥទ្ធពលខ្យល់ព្យុះ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរថ្ងៃជាប់ៗគ្នា រហូតបង្កជាទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងជាច្រើន ។ ក្នុងនោះដែរនៅខណ្ឌដង្កោ រាជធានីភ្នំពេញនាពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងទទួលរងការប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរ រហូតត្រូវធ្វើការជម្លៀសប្រជាជនច្រើនគ្រួសារ ទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ ។ ដោយឃើញផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត និង រាជធានីនោះ សកម្មភាពសប្បុរសធម៌ជាច្រើនរបស់បងប្អូនដែលមានធនធាន ក៏បានចាប់ផ្តើមផុលផុសក្នុងការចូលរួមចំណែកជួយសង្គម និង បងប្អូនរងផលប៉ះពាល់ដោយទឹកជំនន់នេះយ៉ាងសស្រាក់សស្រាំផងដែរ ។ កាលពីយប់មិញ នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ ដោយសារមើលឃើញ ការប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់បងៗកងកម្លាំង ដែលបានព្យាយាមក្នុងកិច្ចការដ៏សំខាន់មួយនេះ ក្នុងការជួយសង្រ្គោះ និងជម្លៀស ពលរដ្ឋ មកកាន់ទីទួលមានសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ គេឃើញ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានទៅដល់ទៅនោះ ទំាងយប់ តែម្តង ដើម្បីសួរសុខទុក្ខពួកគាត់ ព្រមទំាងបានជូនថវិកា ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀលផងដែរ…

សូមសរសើរទឹកចិត្តលះបង់! ទើបឈឺយប់មិញ អ្នកស្រី ទ្រី ដាណា លីអង្ករដោយផ្ទាល់ជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ប្រិយមិត្តជ្រាបហើយអ្នកស្រីទីដាណា រវល់ជាប់ៗគ្នាគ្មានទំនេរសោះនៅការងារមនុស្សធម៍ចុះចែកអំណោយជូនបងប្អូនរងគ្រោះដោយគ្រោះទឹកជំនន់ដោយភ្លៀងធ្លាក់តាមបណ្តាលខេត្តផង ហើយឥលូវនេះក៏ចុះមកជួយបងប្អូននៅ ខណ្ឌព្រែកព្នៅទៀតទាំងមិនខ្លាចនឿយហត់ដោយ សរុបចំនួន 723 គ្រួសារ ក្នុងនោះមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកាក្នុងមួយគ្រួសារ 5 ម៉ឺនរៀល ដោយអំណោយនេះសរុបថវិកាចំនួន 32350$ សប្បាយចិត្តណាស់ក្រោយពេលឃើញស្នាមញញឹមរបស់ពួកគាត់ ទាំងខ្លួនទើបតែឈឺកាលពីយប់មិញនេះ។ យ៉ាងណាមិញនៅលើគណនីហ្វេសប៊ុករបស់ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ព្រឹកនេះចែកអំណោយរួចរាល់ហើយសម្រាប់ខណ្ឌព្រែកព្នៅសូមអរគុណលោកពូអភិបាលខណ្ឌដែលបានចូលរួមជាមួយនាងខ្ញុំហើយសូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់រូបនាងខ្ញុំនិងស្វាមី សរុបចំនួន 723 គ្រួសារ ក្នុងនោះមាន អង្ករ មី ត្រីខ ទឹក ស៊ីអ៊ីវ និងថវិកាក្នុងមួយគ្រួសារ 5 ម៉ឺនរៀល ដោយអំណោយនេះសរុបថវិកាចំនួន 32350$ សប្បាយចិត្តណាស់ក្រោយពេលឃើញស្នាមញញឹមរបស់ពួកគាត់”។ ជាក់ស្តែង អ្នកស្រីទើបនឹងឈឺយប់មិញសោះតែបែរជាមកទាំងឈឺដើម្បីបន្តការងារមនុស្សធម៍ ដោយនៅតែរឹងមាំចែកអំណោយជាស្បៀងដូចជាអង្គរមីជាដើមជូនដល់បងប្អូនដែលរងគ្រោះដោយទឹកជំនន់។ ក្រោយប្រិយមិត្តឃើញដូចនេះក៏កោតសរសើរដល់អ្នកនាង នៅទឹកចិត្តលះបង់ថែមទាំងជូនពរអ្នកស្រីគ្រប់ៗគ្នា៕ …