ក្រោយធ្លាយដំណឹងមានផ្ទៃពោះ ក្រុមហ៊ុន Son Ye Jin ចេញមុខតបបែបនេះ ធ្វើឱ្យកាន់តែសង្ស័យ

កាលពីពេលថ្មីៗនេះ ឃើញថាមានសារព័ត៌មានកូរ៉េមួយចំនួន បានចុះផ្សាយព័ត៌មានស្របគ្នាបន្តបន្ទាប់ពីការសង្ស័យថា តារាសម្ដែងស្រី Son Ye Jin កំពុងមាន​ផ្ទៃពោះ​កូន​ដំបូង ​ក្រោយរៀបការបាន ៣ ខែជាមួយនឹងតារាសម្ដែងប្រុស Hyun Bin។

ដូចដែលធ្លាប់បានចុះផ្សាយពីមុនហើយ មូលហេតុដែលធ្វើឱ្យមហាជនអ្នកគាំទ្រដាក់ការសង្ស័យនោះ គឺរូបថតដែល Son Ye Jin បានបង្ហោះនៅលើ Instagram ផ្ទាល់​របស់​ខ្លួនប៉ុន្មានថ្ងៃមុន។

ជាក់ស្ដែងដូច​ក្នុងរូប​ថតនោះ ​មហាជនជាច្រើន​បានសង្កេត​ឃើញថា ​ភរិយា ​Hyun Bin ​រូបរាងរបស់​នាងមើល​ទៅ​បើធៀបនឹង​ធម្មតា​គឺ​ប្លែក​​ខុស​ពី​មុន។ ​​មិនត្រឹម​តែ​ប៉ុណ្ណោះ ​​នៅក្នុងរូបថតដែលថតជិត​មុខបំផុតរបស់​នាង ​Son Ye Jin ​ត្រូវគេ​មើលឃើញ​នាង​យក​ដៃស្តាំដាក់​ជិតពោះ​របស់នាង។​

ជាមួយគ្នានោះ នៅលើបណ្តាញសង្គមរបស់នាង អ្នកគាំទ្រជាច្រើនក៏បានបញ្ចេញមតិអបអរសាទរ តារាស្រីរូបនេះ សម្រាប់ការមានផ្ទៃពោះរបស់នាងផងដែរ។ យ៉ាង​ណា​មិញ ​សារព័ត៌មានក៏បានទាក់ទងទៅកាន់ក្រុមហ៊ុនគ្រប់គ្រង

របស់តារាសម្ដែងស្រី Son Ye Jin ផងដែរ ​ដើម្បីតាមរក​ចម្លើយជាក់​​លាក់​ក្នុងពាក្យ​​ចចាម​អា​រ៉ាម​នេះ។ ​​ប៉ុន្តែ​ខាង​ភាគី​​របស់ ​MS ​Team ​Entertainment ​បាននិយាយថា៖ «មិនអាចបញ្ជាក់បាននោះទេ ព្រោះនេះជារឿងឯកជនផ្ទាល់ខ្លួនរបស់តារាសម្ដែង»៕

Leave a Reply

Your email address will not be published.