ថ្ងៃកំណើតសង្សារ Tong Tong លេងពួយមួយអស់ដៃ ជូនកាដូមានតម្លៃញាក់សាច់!

រំឭកដល់ឈ្មោះតារាប្រុសរូបសង្ហា Tong Tong ភ្លាម ប្រិយមិត្តដឹងហើយថា លោកជាគូស្នេហ៍តារាស្រីរូបស្រស់ Best ព្រោះដោយសារតែការបង្ហាញសកម្មភាពផ្អែមល្ហែមរបស់លោក ដាក់គូស្នេហ៍ រហូតធ្វើឱ្យមហាជនចាំមុខមិនភ្លេចឡើយ មកទល់ពេលនេះ។

បន្ទាប់ពីបង្ហាញចំណងស្នេហ៍ជាមួយតារាស្រី Best យ៉ាងបើកចំហមក ឃើញថាតារាប្រុសរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមឱ្យអ្នកគាំទ្រលួចច្រណែនស្ទើររាល់ថ្ងៃ ជាពិសេស បើនិយាយពីរឿង Surprise ពញាក់អារម្មណ៍ដល់គូស្នេហ៍វិញ ហាក់មិនរំលងម្តងណាឡើយ

មិនថាជាខួបស្នេហ៍ ឬ ថ្ងៃទិវានៃក្តីស្រឡាញ់ផ្សេងៗនោះទេ។ ជាក់ស្ដែង កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅអ៊ីចឹង Tong Tong លេងឈុតធំរៀបចំកម្មវិធីខួបកំណើតឱ្យគូស្នេហ៍ផ្អើលអស់អ្នកគាំទ្រតែម្តង

ពោលគឺលោកបានរៀបចំកម្មវិធីយ៉ាងអធិកអធម មានទាំងការអញ្ជើញអ្នកគាំទ្រជាច្រើនមកចូលរួម ដើម្បីពញាក់អារម្មណ៍ដល់មិត្តស្រីនៅក្នុងថ្ងៃនោះថែមទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ

បន្ទាប់ពីរៀបចំកម្មវិធីយ៉ាងអធិកអធមហើយ Tong Tong ក៏បាន Surprise ជាកាដូយ៉ាងមានតម្លៃជូនទៅដល់មិត្តស្រីផ្អើលអស់អ្នកចូលរួមក្នុងយប់នោះតែម្តង។

ក្នុងនោះ លោកបានផ្តល់កាដូខ្សែកពេជ្រ រហូតទៅដល់ ៦ ការ៉ាត់យ៉ាងមានតម្លៃ ដល់មិត្តស្រីសំណព្វចិត្តក្នុងថ្ងៃពិសេសគម្រប់ខួបអាយុ ២២ ឆ្នាំរបស់នាងក្នុងឆ្នាំនេះ៕

Leave a Reply

Your email address will not be published.