ស៊ឹម សូលិកា បង្ហោះសារអបអរថ្ងៃកំណើតកូនប្រុសអតីតស្វាមីយ៉ាងផ្អែម ថែមទាំងហៅម្ដាយកូនពេញៗមាត់

មហាជនអ្នកគាំទ្របានជ្រាបហើយពីជីវិតគ្រួសាររបស់ អ្នកនាង ស៊ឹម សូលិកា និងអតីតស្វាមី បើទោះបីជាធ្លាប់មានបញ្ហាបែកបាក់គ្នាពិតមែន ប៉ុន្តែសង្កេតឃើញថា ពួកគេ ក៏នៅបន្តការរាប់អានគ្នាយ៉ាងជិតស្និទ ខណៈពេលបានជួបនឹងគូជីវិតថ្មី និងសាងគ្រួសារយ៉ាងមានសុភមង្គលរៀងៗខ្លួននោះ។

ម្យ៉ាងវិញទៀត កន្លងទៅគេឃើញថា ខណៈពេល អតីតស្វាមី និងភរិយាក្រោយមានកូនប្រុសម្នាក់ទៀត តែងឃើញ អ្នកនាង ស៊ឹម សូលិកា និងស្វាមិ ទៅលេងសួរសុខទុក្ខ និងបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាលស្រឡាញ់កូនអតីតស្វាមីប្រៀបដូចកូនបង្កើតអ៊ីចឹង។

ជាក់ស្ដែងថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ទៀត ក្រោយពីឃើញ លើបណ្ដាញសង្គមរបស់ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបភាពកូនប្រុសអតីតស្វាមី និងគ្រួសារ ដែលពេលនេះ អូនតូចមានអាយុ ២ ឆ្នាំហើយ ដោយអ្នកនាងធ្វើការអបអរថ្ងៃកំណើត និង

និយាយពាក្យស្រឡាញ់ទៅកាន់កូនប្រុសអតីតស្វាមីយ៉ាងផ្អែម ហៅម្ដាយកូនពេញៗមាត់ទៀតផង។ ក្នុងនោះ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរៀបរាប់ថា ៖ «អរុណសួស្ដីបាទ ពេលនេះអូនមានអាយុ ២ ឆ្នាំហើយបាទ ។ (សុកាន ភីរៈយុទ្ធ ៣១.ឧសភា. ២០២០/ ២០២២ ) ប្រុសពៅ …ម៉ែស្រលាញ់ពេញបេះដូងចាស»៕

Leave a Reply

Your email address will not be published.