Gatick ចេញមុខបកស្រាយរឿងស្នាមឈ-ា.មប្រឡាក់ឈុតរាត្រី Tangmo ដែលនាងយកពាក់ថ្ងៃជិះទូក

នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះ ហាយសូរ Sand ដែលជាមិត្តភក្តិរួមដំណើរលើទូកម្នាក់ជាមួយ Tangmo បានចូលផ្តល់បទសម្ភាសជាថ្មីម្តងទៀត ជាមួយកម្មវិធី Hone Krasae របស់ពិធីកររូបសង្ហា Num Kanchai។

ក្នុងកិច្ចសម្ភាសលើកនេះ Sand បានអាប់ដេតបន្ថែមរឿងការផ្តល់ភស្តុតាងឱ្យប៉ូលិស ដោយទាំងនាង និង មិត្តរួមទូកផ្សេងៗ ជាពិសេស Gatick គឺបានរួមសហការជាមួយប៉ូលិសរួចអស់ហើយ ហើយនាងនៅតែរក្សាចម្លើយដើមគឺ

Tangmo ធ្លាក់ទឹកស្លាប់ដោយខ្លួនឯង មិនមែនជារឿងឃាតកម្មដូចការលើកឡើងរបស់ប្រធានជុំរុំនាយ Achariya នោះទេ។ ឆ្លៀតក្នុងឱកាសនេះ លោក Num ក៏បានតខ្សែទូរស័ព្ទដើម្បីឆ្លើយឆ្លងអនឡាញជាមួយ Gatick ជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាប្រឡាក់ឈុតរាត្រី ដែល Gatick ស្លៀកនៅថ្ងៃជិះទូកផងដែរ។

Gatick បាននិយាយថា ៖ «មានប្រឡាក់ឈាមពិតមែន ដោយប៉ូលិសបានបញ្ជាក់តាមលទ្ធផល DNA ទាំង ២ នាក់ គឺខ្ញុំ និង Tangmo ដែលជាអ្នកប្រើឈុតនោះ។ ហើយឈុតនោះគឺជាឈុតរបស់ Tangmo ដែលនាងធ្លាប់ពាក់ចូលសម្ភាសកម្មវិធី Club Friday ហើយខ្ញុំក៏បានបញ្ជូនឱ្យប៉ូលិស ទុកជាភស្តុតាងរួចហើយដែរ»។

«ចំពោះរឿងឈាមប្រឡាក់ គឺប៉ូលិសមិនបានបញ្ជាក់ប្រាប់ខ្ញុំទេ ថាជាឈាមអ្នកណា ប្រាប់ត្រឹមថាគឺមាន DNA ទាំង ២ នាក់ ព្រោះប្រើឈុតតែមួយ។ តែខ្ញុំចង់បញ្ជាក់ថា កុំឱ្យមានការយល់ច្រឡំ ថារកឃើញមាន DNA Tangmo នៅលើឈុតខ្ញុំពាក់

ហើយគិតថាខ្ញុំជាមេបញ្ហា មិនមែនទេ ដែលរកឃើញនោះគឺដោយសារនាងធ្លាប់ពាក់ឈុតនេះ មុនពេលខ្ញុំពាក់ទៅទៀត បែបនេះឯង។ ហើយម្យ៉ាងទៀត ខ្ញុំចង់ប្រាប់ដូចគ្នា រាល់ភស្តុតាងដែលប៉ូលិសត្រូវការគឺពួកយើងបានប្រគល់ឱ្យរួចអស់ហើយ ទាំងឈុតខោអាវ គឺខ្ញុំឱ្យទាំងអស់ ឱ្យប៉ូលិសជាអ្នករក្សាទុក មិនមានលាក់បាំងទេ»៕

Leave a Reply

Your email address will not be published.