ឃើញ ស៊ីម ច័ន្ទពន្លឺ សង្ហាហើយអាចច្រៀងបានច្រើនភាសា ស្រាប់តែ ឌី សូនីត្តា ចង់សុំណាត់ធ្វើកូនប្រសា

ពិតណាស់ថ្មីៗនេះ បេក្ខភាព Cambodian Idol មួយរូបដែលជានិស្សិតពេទ្យទើបបញ្ចប់ការសិក្សានៅក្រៅប្រទេស ស៊ីម ច័ន្ទពន្លឺ កំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកលើបណ្ដាញសង្គម និង សរសើរខ្លាំងជាមួយនឹងរូបរាងយ៉ាងស្រស់សង្ហារបស់លោក ថែមទាំងមានសមត្ថភាពខ្លាំងទៀត។

ចំពោះគ្រូពេទ្យរូបសង្ហានេះ មុនចូលប្រឡងកម្មវិធី Cambodian Idol លោកក៏ធ្លាប់ជាអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ពីភពលោក The Voice នៅឯប្រទេសវៀតណាមទៀតផង។ លើសពីនេះ សព្វថ្ងៃ ស៊ីម ច័ន្ទពន្លឺ ក៏ជាអ្នកសិល្បៈម្នាក់ដែរក្នុងវិស័យសម្ដែង

ព្រមទាំងក៏ជាអ្នកចម្រៀងម្នាក់ធ្លាប់លេចមុខក្នុងកម្មវិធីប្រគំតន្រ្តីនៅស្ថានីយទូរទស្សន៍ផ្សេងៗផងដែរ។ ជាពិសេសតាមការចែករំលែកវីដេអូចម្រៀងរបស់លោកជាហូរហែលើបណ្ដាញសង្គមបានឱ្យដឹងថា

លោកអាចបកស្រាយចម្រៀងបានរហូតដល់ ៤ ភាសាឯណោះ គឺភាសាខ្មែរ វៀតណាម អង់គ្លេស និង បទចម្រៀងជាភាសាកូរ៉េទៀតផង។ ក្រោយឃើញពីទេពកោលស្យ ព្រមទាំងភាពស្រស់សង្ហាបែបនេះហើយបានជា ស៊ីម ច័ន្ទពន្លឺ ឆក់

បានបេះដូងមហាជន ជាពិសេសអ្នកគាំទ្រនារីជាច្រើននាក់ដែលស្រឡាញ់គាំទ្រលោក ដែលក្នុងនោះមិនត្រឹមតែមហាជននោះទេ រីឯអ្នកសិល្បៈមួយចំនួនក៏ពេញចិត្ត និង សរសើរចំពោះលោកផងដែរ។

ជាក់ស្ដែង ស្របពេលគ្រូពេទ្យសង្ហារូបនេះ កំពុងផ្ទុះល្បីខ្លាំងនោះ គេក៏បានឃើញតារាស្រី ឌី សូឌីត្តា ក៏បានធ្វើការស៊ែវីដេអូរបស់លោកច្រៀងបទជាភាសាកូរ៉េដោយភ្ជាប់នឹងការសរសើរ ថែមទាំងនិយាយលាយឡំនឹងពាក្យលេងសើច ចង់ណាត់ជួបលោកគ្រូពេទ្យរូបនេះ

ដើម្បីសុំធ្វើកូនប្រសាទៀតផង។ សារនោះ អ្នកនាង ឌី សូនីត្តា បានសរសេរថា ៖ «Wow បងពេទ្យមិនមែនចេះច្រៀងតែ ៣ ភាសាទេណា ថែម ១ ទៀតហើយ សុំណាត់បងដុកទ័រសិន ណាត់សុំធ្វើកូនប្រសាហ្នឹងណា កុំគិតអីផ្តេសផ្តាស់បងប្អូន»៕

Leave a Reply

Your email address will not be published.