ទាំងស្អាតទាំងចិត្តល្អ! ហ៊ិន ច័ន្ទនីរ័ត្ន ប្រមូលខោអាវចាស់ៗលក់បានលុយរាប់លាន បរិច្ចាគជូនពេទ្យគន្ធបុប្ដា

នៅថ្ងៃទិវាកុមារ ១ មិថុនា នេះ ពិធីការិនីដ៏ស្រស់ស្អាត ហ៊ិន ច័ន្ទនីរ័ត្ន បានបរិច្ចាគថវិកាចំនួន ១ ០០០ ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្នាមញញឹមកុមារកម្ពុជា។ ក្នុងនោះពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានឱ្យដឹងថា

ទឹកប្រាក់ដែលនាងយកទៅបរិច្ចាគដល់មន្ទីរពេទ្យខាងលើ គឺបានមកពីការប្រមូលសម្លៀកបំពាក់ចាស់ៗរបស់នាងមួយចំនួនទៅលក់។ ក្នុងនោះ ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបរាប់ថា ៖

«១ មិថុនា នាងខ្ញុំសូមចូលរួមបរិច្ចាគ ១០០០$ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា និង ស្នាមញញឹមកុមារ នេះជាប្រាក់បានពីការលក់សម្លៀកបំពាក់ចាស់ៗខ្លះរបស់នាងខ្ញុំ ក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា នេះ សូមចូលរួមបរិច្ចាគ ដើម្បីបន្តកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នាក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់!»។

ក្រៅពីចូលរួមបរិច្ចាគថវិកាហើយនោះ ស្រីស្អាតរូបនេះ ក៏បានអំពាវនាវពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកឱ្យ

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះចូលរួមបរិច្ចាគដើម្បីស្នាមញញឹមកុមារផងដែរ។ អ្នកគាំទ្រជាច្រើនបានលើកសរសើរនូវទឹកដីដ៏ល្អប្រពៃរបស់ ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងមានចិត្តល្អទៀត៕

Leave a Reply

Your email address will not be published.