រកឃើញជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការរកឃើញនេះ បន្ទាប់ពីមានសត្វមាន់ជាង ១ពាន់ក្បាល ក្នុងកសិដ្ឋានបានងាប់ជាបន្តបន្ទាប់ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ កន្លងមកនេះ។ នេះបើតាមលទ្ធផល ធ្វើតេស្តសំណាកសត្វមាន់ងាប់ដែល ទើបតែចេញ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕ប្រភព៖BTV Cambodia