ប្រិយមិត្តដែលនិយមស្ដាប់បទចម្រៀងនិពន្ធថ្មី (Original Song) ប្រាកដជាបានស្គាល់រួចមកហើយអំពី តារាម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ ដែលមានអាយុតិចទេ តែអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ និងមានរូបសម្រស់ស្រស់សង្ហាតាំងពីក្មេងហើយក៏ទទួលបានការគាំទ្រច្រើនពីបណ្ដាយុវវ័យតាមរយៈបទ «គ្រាស្នេហ៏»ផងដែរ។ ពេលនេះ តារាប្រុសរូប
នេះ កាន់តែមានវ័យច្រើន ពិសេសកាន់តែធំឡើង ពេញកម្លោះ និងស្រស់សង្ហា លេចធ្លោ ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។ ប៉ុន្តែកាលពីម្សិលមិញនេះ ហ្វេនៗរបស់ បុត្រ ជាច្រើន ពិតជាមានការភ្ញាក់ផ្អើលខ្លាំង នៅពេលបានឃើញរូបភាពមួយចំនួនដែលមិត្តភក្ដិលោក ដោយបានថតជាមួយគ្នា ក្នុងថ្ងៃខួបកំណើតរបស់គេ ពោរពេញដោយក្ដីរីករាយ និង
ស្នាមញញឹម បង្ហោះលើបណ្ដាញសង្គម។ ហើយអ្វីដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ និងនឹកស្មានមិនដល់ គឺនៅក្នុងរូបភាពទាំងនោះ មើលទៅ បុត្រ បច្ចុប្បន្នហាក់មានការប្រែប្លែកខុសពីរាល់ដងខ្លាំង ពោលគឺ ពេលនេះគេមានទម្រង់មុខដូចជារៀងចាស់ទុំជាងមុន ដែលធ្វើឲ្យគ្រប់គ្នាពិតជាប្លែកភ្នែកខ្លាំងតែម្តង។ ទោះបីជាតាមរយៈរូបភាពទាំងនោះ បុត្រ
មានការខុសប្លែកអ្វីក៏ដោយ ប៉ុន្តែក្នុងថ្ងៃដ៏ពិសេសនេះ ឃើញថា អ្នកគាំទ្រទាំងអស់របស់តារាប្រុសរូបនេះ បាននាំគ្នាផ្ញើពាក្យជូនពរក្នុងថ្ងៃខួបកំណើត ជាមួយនឹងពាក្យល្អៗតាមបណ្ដាញសង្គមហូរហែផងដែរ៕