ម៉េង កែវពេជ្ជតា រំភើបខ្លាំង ក្រោយជួបអ្នកគាំទ្រម្នាក់ ទម្លាយរឿងនឹកស្មានមិនដល់មួយ

តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ធ្លាប់ក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនក្មេងចាស់ប្រុសស្រី តាមរយៈបទចម្រៀងបែបមនោសញ្ចេតនា

ព្រមជាមួយទឹកដមសំឡេងដ៏ផ្អែមពីរោះ រណ្ដំបេះដូងអ្នកគាំទ្រឱ្យស្ដាប់បទចម្រៀងរបស់នាងហើយទន់ទោរអារម្មណ៍ដកចិត្តមិនរួច។ បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ម៉េង កែវពេជ្ជតា ហាក់មិនសូវមានបទចម្រៀងថ្មីៗ

ក៏មិនសូវលេចវត្តមានតាមឆាកប្រគំតន្ត្រី ឬប៉ុស្ដិ៍ទូរទស្សន៍ដូចកាលពីពេលកន្លងមក ប៉ុន្ដែប្រជាប្រិយភាពរបស់អ្នកនាងនៅតែសាយភាយ មានមហាជនទទួលស្គាល់មិនជិនណាយ។ ថ្មីៗនេះ ម៉េង កែវពេជ្ជតា

ត្រូវបានអ្នកគាំទ្ររូបសង្ហាម្នាក់សុំថតរូបជាមួយ ហើយក្នុងនោះតារាចម្រៀងស្រីរូបនេះក៏ទម្លាយថា អ្នកនាងមានអារម្មណ៍រំភើបជាខ្លាំង ព្រោះបុរសសង្ហារូបនោះបានប្រាប់ថា ខ្លួនមិនត្រឹមតែជាអ្នកគាំទ្រអ្នកនាងម្នាក់ទេ

សូម្បីតែលោកតាលោកយាយ និង ឪពុកម្ដាយរបស់គេ ក៏ជាអ្នកគាំទ្រអ្នកនាងដែរ។ ម៉េង កែវពេជ្ជតា និងអ្នកគាំទ្រ ដោយអារម្មណ៍រំភើប ម៉េង កែវពេជ្ជតា បានសរសេររៀបរាប់បង្ហោះលើហ្វេសប៊ុកថា ៖

«អរគុណហ្វេនកំលោះ គាត់បានប្រាប់ខ្ញុំថា គាត់ជាហ្វេនរបស់ខ្ញុំ ព្រោះមកពីលោកតាលោកយាយ និងប៉ាម៉ាក់របស់គាត់ក៏ជាហ្វេនខ្ញុំដែរ ..ខ្ញុំឮហើយសែនរំភើប និងពិតជាអរគុណខ្លាំងណាស់ រវល់តែអរ ភ្លេចសួរឈ្មោះគាត់ឱ្យឈឹង»៕

Leave a Reply

Your email address will not be published.