ទាក់ទងសង្សារ Tomboy ថ្មីមិនបានប៉ុន្មាន Mo Amena ស្រាប់តែនិយាយរឿងមានកូនជាមួយគ្នាបាត់

ក្រោយពីបានជួយខ្នះខ្នែងក្នុងរឿង Tangmo ទាំងក្នុងរឿងក្តី និង បុណ្យសព ពេលនេះតារាស្រី Mo Amena ហាក់កាន់តែទទួលបានការអាណិតស្រឡាញ់ពីសំណាក់មហាជនជាខ្លាំង ហើយជាពិសេសក៏មានអ្នកកាន់តែចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួននាងកាន់តែច្រើនផងដែរ។

បើងាកមកមើលក្នុងជីវិតស្នេហា គេឃើញថា Mo Amena មានរសនិយមប្លែក គឺចូលចិត្តទាក់ទងតែ Mo Amena ប៉ុណ្ណោះ ហើយនាងបានឆ្លងកាត់ស្នេហ៍ជាមួយ Tomboy អស់ជាច្រើននាក់មកហើយ។

យ៉ាងណាមិញ នៅពេលនេះនាងក៏កំពុងតែទាក់ទងជាមួយនឹងសង្សារ Tomboy ថ្មីម្នាក់ទៀតហើយ ក្រោយពីដាច់គ្នាជាមួយនឹងអតីតស្វាមី Tomboy មិនទាន់បានប៉ុន្មាន។ តាមព័ត៌មានបានឱ្យដឹងថា

សង្សារក្រោយនេះមានអាយុប្អូននាងដល់ទៅ ៧ ឆ្នាំឯណោះ គេជាជំនួយការអ្នកដឹកនាំរឿង ហើយពួកគេបានជួបគ្នានៅក្នុងកន្លែងថតរឿងមួយ។ Mo Amena ហាក់ស្រឡាញ់ពេញចិត្តសង្សាររូបនេះណាស់ នាងក៏មានគម្រោងរៀបការជាមួយគ្នាដែរ ប៉ុន្តែនាងចង់ឱ្យគ្រួសារទាំងសងខាងទទួលស្គាល់សិន ទើបរៀបការ បើមិនដូច្នោះទេនាងមិនរៀបការទេ។​

លើសពីនេះទៅទៀត នាងក៏បានបង្ហើបពីគម្រោងមានកូនជាមួយគ្នាថែមទៀតផង នាងបានឱ្យដឹងថា នាងចាស់ណាស់ហើយ នាងក៏ចង់មានកូនទុកប្រឡែងលេងដែរ ហើយនាងនឹងមិនយកកូនមកចិញ្ចឹមនោះទេ នាងនឹងពពោះដោយខ្លួនឯង

ដោយបង្កាត់មេជីវិតញីរបស់ខ្លួនជាមួយនឹងមេជីវិតឈ្មោះរបស់ញាតិមិត្តខាងសង្សារ Tomboy របស់នាងនោះឯង។ នាងបន្តទៀតថា​ នាងចង់ឱ្យការពពោះនេះស្របទៅតាមច្បាប់

បើសិនវាមិនស្របតាមច្បាប់ នាងនឹងមិនពពោះនោះឡើយ នាងចង់ឱ្យកូននាងកើតមកដោយមានច្បាប់ទទួលស្គាល់។ បើសិនជាស្របច្បាប់ត្រឹមត្រូវ នាងនឹងពពោះភ្លាម តែនាងក៏ត្រូវត្រួតពិនិត្យរាងកាយមុនសិនផងដែរ ព្រោះនាងក៏មានជំងឺប្រចាំកាយដូចគ្នា៕

Leave a Reply

Your email address will not be published.