លែងលះ ២ ឆ្នាំហើយ ទើបធ្លាយហេតុផលពីក្រោយការលែង Song Joong Ki និង Song Hye Kyo

ក្រោយពីប្តូរឋានៈពីគូស្នេហ៍នៅក្នុងសាច់រឿង មកជាគូស្វាមីភរិយាស្របច្បាប់ក្នុងជីវិតពិតបានតែជាង ២ ឆ្នាំ តារាប្រុស Song Joong Ki និង តារាស្រី Song Hye Kyo ក៏បានសម្រេចលែងលះបែកផ្លូវគ្នាដើរផ្លូវរៀងខ្លួនវិញ ធ្វើឱ្យមហាជនអ្នកគាំទ្រនឹកខកចិត្តស្តាយស្រណោះមិនតិចទេ។

យ៉ាងណាមិញ ភាគីខាង Song Joong Ki បានចេញមុខប្រកាសមុនគេពីការលែងលះនេះនៅលើបណ្តាញសង្គម ដោយអះអាងមូលហេតុមានអត្តចរិតខុសគ្នាពិបាកនឹងចុះសម្រុងក្នុងជីវិតជាប្តីប្រពន្ធ បន្ទាប់ពីរៀបការបានជាង ២ ឆ្នាំ។

ដោយឡែក បើទោះជាខាងសាមីខ្លួនបានលើកឡើងពីមូលហេតុរបស់គេយ៉ាងណាក៏ដោយ ក្នុងនោះក៏មានចចាមអារ៉ាមមូលហេតុផ្សេងៗទៀតនៅពីក្រោយការលែងលះរបស់គូស្នេហ៍កំពូលតារានេះបានលេចឮជាបន្តបន្ទាប់ផងដែរ ដែលភាគច្រើនត្រូវបានគេជឿថាមកពីខាងប្រុស Song Joong Ki ទើបមានការបែកបាក់ដូច្នេះ។ បើតាមការឱ្យដឹង

ការលែងលះនៅក្នុងប្រទេសកូរ៉េខាងត្បូងមិនមែនជាការងាយស្រួលនោះទេ ជាពិសេសភាគីដែលធ្វើខុសនៅក្នុងជីវិតគូរឹតតែមានការពិបាកក្នុងការលែងលះតែម្តង ដូច្នេះអ្នកដែលដាក់ពាក្យលែងលះមុននោះភាគច្រើនគឺជាជនរងគ្រោះនោះឯង។ ករណីរបស់គូស្នេហ៍នេះវិញ គឺ Song Joong Ki

ជាអ្នកចេញមុខមកប្រកាសពីការលែងលះតាមបណ្តាញសង្គមមុន ជាហេតុធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើននាំគ្នារិះគន់ Song Hye Kyo មិនសំចៃដៃឡើយ ដោយគិតថានាងបានធ្វើខុសចំពោះស្វាមីរបស់ខ្លួន ទាំងដែលការពិតនាងគឺជាអ្នកដាក់ពាក្យលែងលះមុនទៅវិញនោះទេ

តែគ្រាន់តែនាងមិនបានមាត់-កប៉ុណ្ណោះ។ មហាជនមួយចំនួនបានជឿថា Joong Ki ហាក់មិនសូវខ្វល់ពីកេរ្តិ៍ឈ្មោះ ប្រជាប្រិយភាពរបស់អតីតភរិយារបស់ខ្លួននោះទេ ក្នុងការលែងលះនេះ ហើយថែមទាំងឆ្លៀតកេងប្រវ័ញ្ចឱកាស ​

ដើរតួជាជនរងគ្រោះដើម្បីការពារមុខមាត់របស់ខ្លួនថែមទៀតផង។ យ៉ាងណាមិញ តាមជនស្និទ្ធនឹង Song Hye Kyo បានឱ្យដឹងដូច្នេះទៀតថា អត្តចរិតរបស់ Song Joong Ki គឺមិនដូចជានៅលើកញ្ចក់ទូរទស្សន៍ឡើយ ហើយមើលទៅលោកមករៀបការជាមួយ Song Hye Kyo គឺដោយសារតែចង់បានផលប្រយោជន៍ការងារតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.