មើលកាន់តែយូរកាន់តែលង់!រូបភាព Lee Minho តែងខ្លួនដូចទេវបុត្រជិះសេះស កំពុងអង្រួនបេះដូងហ្វេនស្រីៗ

កូរ៉េខាងត្បូង៖ បន្ទាប់ពី វិលត្រឡប់មកពីបំពេញភារកិច្ច ជាយោធារួចមក តារាសម្តែង Lee MinHo បានឈានជើងចូលវិស័យខ្សែភាគយន្តសារជាថ្មី តាមរយៈរឿងចំណងថា «King of eternity» ប៉ុន្តែរឿងនេះ មិនទាន់ត្រូវបានចាក់ផ្សាយជាផ្លូវការនៅឡើយទេ ហើយនឹងត្រៀមផ្សាយក្នុងពេលឆាប់ៗនេះ។

ថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍ បានបន្តធ្វើឱ្យទស្សនិកជន នៅឈរមិនស្ងៀមពេលដែល បានដាក់បញ្ចេញរូបភាពខាងក្រោយឆាករបស់ Lee MinHo ធ្វើឲ្យហ្វេនៗ ទប់ចិត្តមិនបាន និងអន្ទះសាររង់ចាំ ទស្សនារឿងភាគរបស់គាត់។

ក្នុងនោះដែរ Lee Minho លេចមុខក្នុងរូបរាងជាព្រអង្គម្ចាស់ ជិះសេះស ហើយតារាសម្តែងប្រុសរូបនេះ បានត្រលប់មកវិញជាមួយនឹងរូបរាងលេចធ្លោ និងចរិតសម្បើមអស្ចារ្យ។

បើក្រឡេកមើល សម្រស់របស់តារាសម្តែងរូបនេះ ជាមួយ ត្របកភ្នែក២ជាន់ គួរឱ្យចាប់អារម្មណ៍ អមជាមួយច្រមុះត្រង់មុតស្រួចរហូត ដល់មាត់គួរឱ្យចង់គយគន់ ទាំងអស់នេះ បានបង្កើតសម្រស់ល្អឥតខ្ចោះ របស់រូបគេ ពិតជាសមនឹងឈ្មោះជា តារាប្រុសជួរមុខ​ ក្នងវិស័យឧស្សាហកម្មកម្សាន្តកូរ៉េ ពិតប្រាកដមែន៕

សូមទស្សនារូបខាងក្រោម៖​