មិនស្តាប់តែការណែនាំក្រសួងសោះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ នៅតែជួបជុំគ្នាផឹកស៊ីទាល់តែសមត្ថកិច្ចចុះទៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅអធិការខណ្ឌមានជ័យ

និងខណ្ឌទួលគោកភ្លាមៗ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោកអធិការខណ្ឌមានជ័យ និងអធិការខណ្ឌទួលគោក បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះដល់គោលដៅជាច្រេីនភ្លាមៗ

ដែលមានការផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាងដែលមិនអាចសម្រាកបាន ជាពិសេសគឺការជួបជុំផឹកស៊ីដែលមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ។