ម្តាយឯណាមិនស្រលាញ់កូន! ដោយសារតែប្រដៅមិនស្តាប់ ខលហៅប៉ូលីសមកចាប់កូនប្រុសបង្កើត ករណីប្រើបា្រ ស់ថ្នាំញៀ ន

ភ្នំពេញ ៖ ក្រោយពីទទួលពាក្យបណ្ដឹងពីស្រ្តីម្នាក់សូមអោយលោក អធិការនគរបាលខណ្ឌឬស្សីកែវ ជួយចុះបង្ក្រាប និងឃាត់កូនខ្លួនឯងករ ណីជួ ញ ដូរ និងប្រើសប្រាស់ខុសច្បាប់នូវសា រ ធា តុ ញៀ ន នៅតំបន់មិនរៀបរយក្បែរប៉ុស្តិ៍ទួលសង្កែនាពេលកន្លងមកនោះ នៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ កំលាំងជំនាញនគរបាលខណ្ឌ និងកំលាំងប៉ុស្តិ៍បានសហការចុះបង្ក្រាបជាក់ស្តែងករណីបុរសម្នាក់ ប្រើប្រាស់សារ ធា តុ ញៀ ន ដោ យ ខុ ស ច្បា ប់ ត្រង់នៅចំណុចបន្ទប់ជួលក្រុម៦ ភូមិទួលសងែ្កសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ១- ឈ្មោះឈួន អារ អាយុ៣០ឆ្នាំ ជនជាតិខែ្មរ ទីលំនៅសា្នក់បន្ទប់ជួលក្រុម៦ ភូមិទួលសងែ្ក សង្កាត់ទួសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាក ករណី ជួ ញ ដូ រ និងប្រើសប្រាស់ខុ ស ច្បា ប់ នូវ សា រធា តុ ញៀ ន។

ស្រ្តីដែលជាម្តាយដែលប្តឹងសមត្ថកិច្ចឲ្យឃាត់កូនខ្លួនឯងមាន ឈោះស្ពាន ម៉ារី អាយុ៦៥ឆាំ្ន ជនជាតិខែ្ម មុខរបរនៅផ្ទះ ។ សម្ភារះដកហូតរួមមានឧបករណ៍សំរាប់ប្រើ ប្រា ស់ គ្រឿ ន ញៀ ន ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រីវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូ ន ទៅតុលាការចាត់ការបន្តតាមនិតិវិធី៕