នៅព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២០នេះ រកឃើ​ញ​អ្នកឆ្លង​ Covid-19 ចំនួន០១នាក់ និង​ជាសះស្បើយ​ចំនួន០៣នាក់

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២០នេះ បង្ហាញថាអ្នកជំងឺកូវីដ១៩នៅកម្ពុជា ជាសះស្បើយថ្មីចំនួន៣នាក់ទៀត

និងមានអ្នកឆ្លងថ្មីតែម្នាក់ទេ ជាស្ត្រីអ្នកទេសចរណ៍ជនជាតិចិនអាយុ៣១ឆ្នាំនៅភ្នំពេញ ដែលត្រូវជាមិត្តភ័ក្ត្ររបស់អ្នកជំងឺមួយរូបដែលមានមេរោគនេះដែរកាលពីថ្ងៃទី០៨ ខែមេសាកន្លងទៅ បច្ចុប្បន្នបានដាក់អោយព្យាបាលនៅមន្ទីរពេទ្យហើយ។

ចំណែកអ្នកជាសះស្បើយ មានស្ត្រីជនជាតិបារាំងម្នាក់ដែលព្យាបាលនៅខេត្តព្រះសីហនុ,បុរសជនជាតិខ្មែរម្នាក់នៅខេត្តកំពតដែលព្យាបាលនៅខេត្តកោះកុង

និងបុរសជនជាតិខ្មែរម្នាក់ដែលព្យាបាលនៅភ្នំពេញ។ សរុបអ្នកឆ្លងនៅប្រទេសកម្ពុជាមាន១២០នាក់, សរុបអ្នកជាសះស្បើយចំនួន៧៥នាក់, សរុបអ្នកជំងឺកំពុងព្យាបាលបន្តចំនួន៤៥នាក់ ។