សមត្ថកិច្ចចុះបង្ក្រាបផលិតផលសារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាងខុសច្បាប់ ចំនួនជាង២,០០០កេសស្មើនឹងប្រមាណ១៣តោន

នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការសម្របសម្រួលដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលខណ្ឌ និងមន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ។

ការចុះត្រួតពិនិត្យ​នេះ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២,០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់មេរោគ ម៉ាស់ និងគ្រឿងសម្អាង) ដូចមានខាងក្រោម៖ ១. សាប៊ូកក់សក់ម៉ាក Max Care ​​​​​ចំនួន ៥កេស ​២. សប៊ូកក់សក់ម៉ាក THDH ​​​​​ចំនួន ៥៦០កេស

​៣. ក្រណាត់ស៊ើម​សម្លាប់មេរោគ ​​​​​៧០០កេស ​៤. ម៉ាស់ម់ាក HI PM2.5​​​​​​ ចំនួន ៤កេស ​៥.ជែលលាងដៃសម្លាប់មេរោគម៉ាក​ SOUEEUE (៥០០ម.ល) ​ចំនួន ៤៧៥កេស ​៦.ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ​ចំនួន ៦០កេស ​៧.Spray បណ្តុះសក់​​​​​​ចំនួន ៥កេស ​៨. Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល)​​ចំនួន ៤៥កេស

​បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទំាងនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យ និងសន្និដ្ឋានបឋមទីតំាងនាំចូល ស្តុកទុក និងចែកចាយខាងលើមិនអនុលោមតាមច្បាប់កំណត់ដូចជា៖ ​១. ពុំមានលើកស្លាកយីហោត្រឹមត្រូវ ២. ផលិតផលទាំងនេះ ពុំមានចុះបញ្ជិការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ​៣. គ្មានអញ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល ​៤. គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសម្ថកិច្ច ​៥. ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក ​៦. គ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ ​៧. បានធ្វើការឃោសនាផ្សព្វផ្សាយផលិតផលទំាងនេះតាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាតពីក្រសួងសុខាភិបាល

​ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអជីវកម្មបណ្តោះអាសន្ន ហើយផលិតផលទាំងនេះឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍និងសមត្ថកិច្ចចម្រុះ​ គ.ប.ផ.ក​ កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់។

​ទន្ទឹមនេះដែរ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំងចែកចាយ​ ឫជនផលិត ដែលចែកចាយផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដោយទំនាក់ទំនងផ្តល់ព័ត៌មានតាមរយៈលេខទួរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬបណ្តាញសង្គមហ្វេសប៊ុក(Facebook Page) “ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្ហាយ-Counter Counterfeit Committee ” រាល់ព័ត៌មាន របស់សាធារណៈជន ដែលរាយការណ៍មក គ.ប.ផ.ក គឺនឹងត្រូវរក្សាការសម្ងាត់ ៕

null

null

null

null

null

null

null

null

null

null

null