កម្រមាន! ប៉ែន ចំរ៉ុង អន្ទះសារចង់ឃើញមុខកូនក្នុងផ្ទៃរួចក៌បង្ហោះសាររំភើបចិត្តមួយថា…

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា តារាប្រុសមានប្រជាប្រិយភាពគឺលោក ប៉ែន ចំរ៉ុង នោះទើបតែរៀបការរួចកាលពីថ្មីៗកន្លងទៅនេះ ក្រោយរៀបការរួចលោក

កាន់តែមានសុភមង្គលថែមមួយកំរិតទៀត ធ្វើអោយហ្វេនៗលួចច្រណែនទៀតផង លើសពីនេះទៅទៀតមិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានរៀបការរួចមក ទីបំផុត ប៉ែន ចំរ៉ុង

បានក្លាយជាប៉ាគេ ហើយភរិយា កំពុងពរពោះកូនក្នុងផ្ទៃ ដែលធ្វើឲ្យគូស្វាមីមួយគូនេះ រង់ចាំទទួលវត្តមាន សមាជិកថ្មីនេះយ៉ាងតក់ក្រហល់។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ

តារារូបនេះ បានបង្កភាពភ្ញាក់ផ្អើលសារជាថ្មី ដោយបានបង្ហោះរូបភាពមួយសន្លឹក ជាមួយភរិយា នៅឯមាត់សមុទ្រ អមដោយកាយវិការថើបក្បាលពោះភរិយា

ជាមួយនឹងបរិយាកាសដ៏ស្រស់ត្រកាលនៅទីនោះថែមផងនោះ ធ្វើឲ្យរូបថតមួយសន្លឹកនោះ ពិតជាមើ លទៅមានភាពរ៉ូមែនទិកខ្លាំងណាស់។លើសពីនេះ

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តាមរយៈរូបមួយសន្លឹកនេះ ដែរ ប៉ែន ចំរ៉ុង បានអមមកជាមួយសារ ដ៏មានន័យផ្អែមល្ហែមថា៖ ពន្លឺជីវិតរបស់កូន

ជាសេចក្ដីសុខរបស់ប៉ា ក្ដីសុខរបស់អូនជាក្ដីសុខរបស់បង(សុំទោសដែលមួយរយៈនេះ ប៉ានិងប្ដី មិនបានបំពេញសេចក្ដីត្រូវការរបស់អ្នកទាំងពីរបាន)#ព្រលឹងចិត្តរបស់ខ្ញុំ។ប៉ែនចំរ៉ុង

ក្រោយពីឃើញបែបនេះហើយ បាននាំអារម្មណ៍ឲ្យហ្វេនៗរាល់គ្នា ក្នុងបណ្ដាញសង្គមមានភាពភ្ញាក់ផ្អើលគ្រប់គ្នា ជាពិសេស សារដ៏មានន័យផ្អែមល្ហែម មួយនេះផ្ទាល់តែម្ដង៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?