បើកត្រាក់ទ័រឈូសឆាយដីសុខៗ ស្រាប់តែប្រទះឃើញបង្វិចមួយដល់បើកមើលម៉ែអើយ រំភើបស្ទើរហោះព្រោះថា

បរទេស៖ កាលពីថ្មីៗនេះពិតជាមានរឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែ បុរស​ម្នាក់​ប្រកបរ​បរជា​កម្ម​ករបើ​ក​ត្រាក់ទ័រ​ឈូសឆាយដី បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ថា

ខ្លួន​បាន​រកឃើញ​ដោយ​ចៃដន្យ នូវ​ដុំ​មាសធំ​មួយ ក្នុង​តំបន់​រ៉ែ Zarya ភាគ​អាគ្នេយ៍​រុស្ស៊ី ខណៈពេល​កំពុង​ឈូសឆាយ​បំរើការ​រុក​រង​ត្បូង ។

​ពេលនោះ ត្រាក់ទ័រ​របស់គាត់​បា​ន​ប៉ះ​នឹង​វត្ថុ​មួយ​ដ៏​រឹង គាត់​ក៏​ចុះមក​ពិនិត្យមើល ហើយ​តាមរយៈ​ស្នាម​កោស​ដឹងថា​វា​ជា​មាស ។​​

សមត្ថកិច្ច​ក៏មាន​វត្តមាន​ភ្លាម​ដើម្បី​ពិនិត្យ ហើយ​រកឃើញថា​ពិតជា​មាស​សុទ្ធ​មាន​ទម្ងន់​ដល់​ទៅ ១៩,៣ គីឡូ ឯណោះ ។

នៅ​តំបន់​នេះ ក៏​ធ្លាប់​ប្រទះឃើញ​ដុំ​មាស​ដែរ កាលពី​ឆ្នាំ​២០១១ តែ​វា​មាន​ទម្ងន់​ត្រឹម ៧,៥ គីឡូ ប៉ុណ្ណោះ ។​​

បច្ចុប្បន្ន មាស​មានតម្លៃ​ប្រមាណ ៤០.០០០ ដុល្លារ​/​គីឡូ ហេតុនេះ ដុំ​មាស​ខាងលើ មានតម្លៃ​ដល់​ទៅជិត ៨០០.០០០ ដុល្លារ ឯណោះ ៕​