ស្ទើរតែមិនជឿ! កូនក្រមុំចិន២៣ឆ្នំារៀបការជាមួយមហាសេដ្ឋីឌូបៃ ១ខែអោយលុយចាយ15ម៉ឺនដុល្លា ប៉ុន្តែក្រោយរៀបការបាន៥ឆ្នំាបែរជានាងសុំលែងលះព្រោះតែហេតុផលថា

បរទេស៖ សារព័ត៌មានបរទេសមួយបានរាយការណ៍មកថា មាននារីជនជាតិចិនវ័យ23ឆ្នាំម្នាក់ នាងមានសំណាងណាស់ដែលមានវាសនាបានរៀបការជាមួយមហាសេដ្ឋីមានប្រាក់រាប់លាននៅក្រុង(ឌូបៃ)

ប្ដីរបស់នាងមានអាយុ58ឆ្នាំ ជាមហាសេដ្ធីដែលមានលុយច្រើន ធ្វើអោយនាងក្លាយជាអ្នកស្រីប្រពន្ធរបស់មហាសេដ្ធីត្រឹមតែមួយពព្រិចភ្នែក ។ប្ដីរបស់នាងជាអ្នកជំនួយខ្នាតធំមួយរូប

ហើយលោកគឺជាអ្នកធ្វើការរដ្ធហើយថែមទាំងមានឋានៈធំផងដែរ ពេលបងរបស់នាងមកលេងម្ដងៗគេតែងតែស្វាគមន៍ថែមទាំងឲ្យទាហាអ មតាមការពារសុវត្ថិភាពយ៉ាងម៉ត់ចត់មើលទៅគេមានអំណាចខ្លាំងណាស់

មហាសេដ្ឋីរូបនេះស្រលាញ់នាងខ្លាំងណាស់ ចំណែកនាងក៏ស្រលាញ់ប្ដីខ្លាំងដូចគ្នា សម្រាប់លុយចាយជាប្រចាំខែ លោកមហាសេដ្ឋីអោយលុយនាង១៥ម៉ឺនដុល្លាសម្រាប់ចាយទៅផ្សារនិងទិ ញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ។

មើលទៅជីវិតនាងគឺមានអ្វីគ្រប់យ៉ាងតែម្ដងរឿងលុយចាយវាយ តែមានរឿងមួយដែលធ្វើអោយនាង ពិបាកចិត្ត និងមិនអាចទទួលយកបាន គឺនាងត្រូវតែធ្វើតាមប្រពៃណីនឹងសាសនារបស់គេ

នៅពេលដែលរៀបការួចហើយ នាងត្រូវតែស្លៀកពាក់ជិតៗនិងបិតមុខមាត់សល់តែភ្នែក មុននឹងចេញដើរទៅណា ហើយមហាសេដ្ឋីចូលចិត្តធ្វើអ្វីប្លែកៗ សត្វដែលគេចិញ្ចឹមមិនមែនសត្វឆ្កែឆ្មាអីនោះទេ

ចិញ្ចឹមឡើង ខ្លា តោ សត្វចម្លែកជាច្រើនទៀត នាងត្រូវតែប្រតិបត្តិខ្លួនរៀនរស់នៅតាមរបៀបគេអោយបាន។ហើយវាក្លាយជាបញ្ហាសម្រាប់នាងជាខ្លាំង ព្រោះនាងធំឡើងជាមួយនឹងភាពបើកចំហធ្វើអ្វីក៏បានតាមចិត្ត

តែត្រូវមកផ្លាស់ ប្ដូទម្លាប់នឹងច្បាប់របស់ប្រទេសនេះ ធ្វើអោយនាងមានអារម្មណ៍ថា ខ្លួនដូចជាត្រូវគេឃុំឃាំងជាខ្លាំង ក្រៅពីនេះប្ដីនាងក៏មានភារកិច្ចអោយនាងធ្វើ គឺការមានកូនអោយឆាប់បំផុត

បន្ទាប់ពីរៀបកាជាមួយលោកមហាសេដ្ធីបាន1ឆ្នាំ ធ្វើអោយនាងមានអារម្មណ៍ថាមិនអាចទ្រាំបាន ទោះបីជានាងបានរៀបកាជាមួយមហាសេដ្ធី តែជីវិតនិងការស់នៅរបស់នាងមិនដូចអ្វីដែលបានគិត

ទើបនាងសម្រេចចិត្តលែងលះនឹងសុំមកស្រុកវិញប្រើជីវិតថ្មីបែបមិនទើសក្បាលនរណា។