Wពិតជាមិនធម្មតាមែន!ស្ងាត់ៗក្រុម3TRIO(ទ្រីអូ)ចេញបទថ្មី ចង់មានស្នេហា (Where is love) ចម្រៀង Original Song ថ្មីស្រឡាងតែម្តងសំរាប់អបអរទិវានៃក្តីស្រឡាញ់(មានវីដេអូ)

Wow ពិតជាមិនធម្មតាមែន ស្ងាត់ៗបន្ទាប់ពីក្រុម3TRIO (ទ្រីអូ) បានបញ្ចេញបទ Original Song បែបមនោសញ្ចេតនា ចំនួនពីរបទ ( លាក់បាំង និង កុហកមុខស្មើ )កន្លងមកហើយ គឺពិតជាពិរោះ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ប៉ុន្តែមិនបណ្តោយពេលយូរឡើយ

ក្រុម3TRIO ( ទ្រីអូ) នេះក៏បានពាំនាំនូវបទចម្រៀងOriginal Song ថ្មីស្រឡាងតែម្តងសំរាប់អបអរទិវានៃក្តីស្រឡាញ់ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ បទនេះជាចង្វាក់ញាក់ និងមានរួមផ្សំក្បាច់រាំបែបយុវវ័យដែលគួរអោយចាប់អារម្មណ៍មែនទែន

ដែលបទនេះមានចំណងជើងថា ” ចង់មានស្នេហា(Where is love) ” ! ចង់ដឹងថាបទនេះមានអត្ថន័យបែបណា ពិរោះបែបណា នឹងក្បាច់រាំប្លែកបែបណា សូមទស្សនាវីឌីអូខាងក្រោមនេះទាំងអស់គ្នា !