ចាប់បានមុខសញ្ញាចោរឆក់អាជីពក្មេងៗចំនួន១១នាក់ ដែលធ្វើ​សកម្មភាពយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ​…

ពេលនេះ កម្លាំងអធិការដ្ឋានខណ្ឌដូនពេញ បេីកការបង្ក្រាបក្រុមចោរឆក់សកម្មវ័យក្មេងបាន១១នាក់ជាបន្តបន្ទាប់ រយះតែ4ថ្ងៃប៉ុនណ្ណោះ។

លទ្ធផលសរុបរយ:ពេល០៤យប់០៥ថ្ងៃ​ អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ​ បានបេីកប្រតិបត្តិការណ៏បង្ក្រាប​(កាច់សំបុក)​ មុខសញ្ញាឆក់​សកម្មធ្វេីជាអាជីព​ បានចំនួន១១នាក់ ម៉ូតូចំនួន​០៧គ្រឿង​ តាមបណ្តាខណ្ឌ​ ក្នុងរាជធានីភ្នំពេញ​ ។

ស្តីពីលទ្ធផលបើកការស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការណ៏ឈានដល់ការបង្ក្រាប កាច់សំបុកក្រុមឆក់កាបូប និងទូរសព្ទ័ ដែលជាសមាសភាពសកម្មឆក់ធ្វើជាអាជីព ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ និងតាមបណ្តាខណ្ឌផ្សេងៗ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តម

សេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៦/០១/២០២០ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ផ្នែកជំនាញព្រហ្មទណ្ឌ បានជំរុញការស្រាវជ្រាវ

កំណត់មុខសញ្ញា រួមនិងមធ្យោបាយធ្វើសកម្មភាព នៅវេលាម៉ោង១៥h៣០នាទីថ្ងៃទី០៦/០២/២០២០ កម្លាំងជំនាញបានបើកការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួមមាន÷

១/ឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦(ឆក់ចំនួន១៣លើក)។

២/ឈ្មោះ ឈឹម ហេងឡុង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់ផ្សារដើមថ្កូវ(ឆក់ចំនួន១០លើក)។ ឆ្លងតាមវិធានការជំនាញជាន់យកចម្លើយ នៅយប់ថ្ងៃទី០៨/០២/២០២០ វេលាម៉ោង០១h៥០នាទីរំលងអាធ្រាត សមត្ថកិច្ចយើងបន្តឃាត់ខ្លួនបាន០១ក្រុម

ទៀត(ក្រុមទី០២)ចំនួន០៣នាក់ ម៉ូតូចំនួន០២គ្រឿង រួមមាន÷

១/ឈ្មោះ រឿន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិប្រាកដ(ឆក់ចំនួន១០លើក)។

២/ឈ្មោះ ស៊ន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៥លើក)។

៣/ឈ្មោះ ថោង បញ្ចបាន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ៥៧ផ្លូវ៤២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនខណ្ឌមានជ័យ(ឆក់ចំនួន១១លើក)។ លុះដល់វេលាម៉ោង២៣h៥០នាទីយប់ ថ្ងៃទី០៨/០២/២០២០ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់

បន្ថែមទៀត(ក្រុមទី០៣)រួមមាន÷ ១/ឈ្មោះ ជី ពេជ្រវាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន២០លើក)។ ២/ឈ្មោះ គង់ ពុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៣លើក)។

៣/ឈ្មោះ ផេង សុក្រវីរ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ(ឆក់ចំនួន១៤លើក)។ដោយនូវតែបន្តវិធានការជំនាញ និងមានកិច្ចសហការដ៏ល្អជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ល្វាអែម នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

នៅថ្ងៃទី០៩/០២/២០២០ វេលាម៉ោង១៥h៣០នាទី កម្លាំងយើងបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនបក្ខពួកជនសង្ស័យក្រុមទី៤បានចំនួន០៣នាក់បន្ថែមទៀតដែលមានឈ្មោះដូចខាងក្រោម÷

១/ឈ្មោះ វុទ្ធី វណ្ណនុត ភេទប្រុស អាយុ១៧ឆ្នាំ ឃាត់ខ្លួននៅចំណុច ភូមិពាមឧកញ៉ាអុង ស្រុកល្វាអែម ខេត្តកណ្តាល ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាព (ឆក់ចំនួន១០លើក)។

២/ឈ្មោះ ពិសិដ្ធ សំណាង ហៅអាពីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៤៩E៣Z ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ឃាត់ខ្លួននៅចំណុចមុខផ្ទះ និងបានសារភាពថា ធ្វើសកម្មភាព(ឆក់ចំនួន៤៨លើក)។

៣/ឈ្មោះ សូត្រ រដ្ឋមុនិន្ទ ហៅអា មុ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ឃាត់ខ្លួននៅខណ្ឌឬស្សីកែវ និងបានធ្វើសកម្មភាព(ឆក់ចំនួន០៦លើក)។

ដោយឡែកតំបន់និងភូមិសាស្រ្តធ្វើសកម្មភាពរួមមានមុខព្រះបរមរាជវាំង ស្ពាននាគ មុខព្រះគន្លង់វត្តឧត្តនាលោម មុខភោជនីយ៍ដ្ឋានចំប៉ា មុខណាហ្គាវើល ក្រោយផ្សារទួលទំពូង កាហ្វេស្តាបាក សារមន្ទីរទួលស្លែង ផ្លូវប៉ាសស្ទ័រវត្តលង្កាតំបន់បាបរទេស រង្វង់មូលនាងគង្គហីង មុខ

សាលាបាក់ទូក តំបន់ក្តាន់ពីរ ស្តុបសេរីភាព សណ្ឋានគារស រោងភាពយន្តប្រសាទពេជ្រ ស្ពានអាកាសទិចណូ ស្តុបផ្សារដេប៉ូ ស្តុបឋានសួគ៌ ស្តុបបុរីកីឡា ស្តុបអូឡាំពិក រង្វង់អាងទឹកស្តាតអូឡាំពិក ស្ពានពេទ្យលោកសង្ស រង្វង់ទួលគោកចាស់ មជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ផ្សារឃ្លាំង

រំសេវ រង្វង់មូលផ្សារដើមគរ ភោជនីយ៍ដ្ឋាន ឡៅទីហ្វាំង តំបន់មានភោជនីយ៍ដ្ឋានភ្ញៀវបរទេសនិងសណ្ឋាគាមានភ្ញៀវបរទេស។

សរុបលទ្ធផលកិច្ចប្រតិបត្តិការណ៍រួមមាន÷ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (០៤ក្រុម) និងមធ្យោបាយ(ម៉ូតូ)ចំនួន០៧ គ្រឿង។

ចំពោះមុខនិងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៏ទាំង១១ ជំរុញដល់ការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ដែលសេសសល់០៣ក្រុមទៀត នឹងក្រុមដ៏ទៃផ្សេងៗទៀត ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូង តាមនិតីវិធី។ (ម៉េង)