សុខ សីឡាលីន បានឃើញមុខក្មួយភ្លាម គួចដៃ ឡើងចាស់ដៃ ម្ដង១ខ្ទាស់

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ អ្នកនាង សុខ ស្រីល័ក្ខ ដែលជាតារាស្រីដ៏មានប្រជាប្រិយភាព និងជាប្អូនបង្កើតរបស់តារាចម្រៀងស្រី សុខ សីឡាលីន ទើបតែសម្រាលកូនរួច ទទួលបានសមាជិកថ្មីមួយរូប។

ក្នុងនោះដែរ​ ក្រោយពេលសម្រាលរួច សុខ ស្រីល័ក្ខ ទទួលបានការមើលថែ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ស្វាមី ព្រមទាំងបងប្អូនសាច់ញាតិ មិត្តភក្ដិផងដែរ។ លើសពីនេះ អ្វីដែលកាន់តែពិសេសនោះគឺ បើនិយាយពី បងស្រីបង្កើតគឺ សុខ សីឡាលីន វិញហាក់ដូចជារំភើបចិត្តខ្លាំងណាស់ ពេលបានឃើញមុខក្មួយភ្លាមៗ។

ជាមួយគ្នានេះដែរ តារាស្រីរូបនោះ បានពរក្មេងនោះ ដោយក្ដីស្រលាញ់ និងគួចដៃជូនពរឲ្យមានសុភមង្គល យ៉ាងចាស់ដៃ ក្នុងទឹកប្រាក់ចំនួន ១ពាន់ដុល្លារឯណោះ ធ្វើឲ្យប្អូនស្រី​សប្បាយចិត្តខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖