ខ្លឹម ស្រីគា ស្រវ៉ា​អាជីព​ចម្រៀង ក្រោយ​ការសម្តែង​និង​បង្ហាញម៉ូត​រលូន

(ភ្នំពេញ)៖ ខ្លឹម ស្រីគា គឺជាអតីតបវរកញ្ញា Miss Grand មួយរូប ដែលមានធ្លាប់ចូលរួមប្រកួតលក្ខណៈអន្តរជាតិ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០១៧។ ក្រោយបញ្ចប់កម្មវិធីបវរកញ្ញា តារាស្រីរូបនេះបានបោះជំហានចូលសិល្បៈ តាមរយៈការសម្តែងភាពយន្តជាច្រើនមានទាំង

រឿងភាគនិងរឿងដុំ។ យ៉ាងណាមិញ ចូលដល់ឆ្នាំ២០២០ នេះ នាងបានស្រវ៉ាអាជីពជាអ្នកចម្រៀងមួយបន្ថែមទៀត ដោយថ្មីៗនេះទើបតែចេញបទ «ពេលមានបងទើបអូនចេះស្មោះ» ខណៈសំឡេងពិតជាពិរោះមិនចាញ់តារាចម្រៀងអាជីពឡើយ។ ជាការកត់សម្គាល់បទ ថ្មីរបស់ខ្លឹម

ស្រីគា «ពេលមានបងទើបអូនចេះស្មោះ» ជាការនិពន្ធទំនុកច្រៀងដោយ លោក ពេជ្រ យ៉ាណូ និងនិពន្ធបទភ្លេងដោយ លោក វឌ្ឍះ ស៊ីឌី។ ទោះមិនមានអាជីពជាតារាចម្រៀង និងមិនធ្លាប់ឆ្លងកាត់ការប្រឡងចម្រៀង តែចំពោះចម្រៀងមួយបទនេះ ខ្លឹម ស្រីគា ដាក់មនោសញ្ចេតនា

ច្រៀង យ៉ាងពិរោះមានទឹកដម។ ខណៈបទនេះគឺមានម្តងរួចមកហើយ គឺបទ «ពេលមានអូនទើបបងចេះស្មោះ»។ ទស្សនិកជន ចង់ដឹងថាសំនៀងរបស់ខ្លឹម ស្រីគា ក្នុងបទនេះ ពិរោះយ៉ាងណានោះ សូមរីករាយសណ្តាប់ដូចខាងក្រោម៖