កាណាដាបង់ប្រាក់ទៅ UN គ្រប់ចំនួនហើយនិងអំពាវនាវឲ្យគ្រប់គ្នាធ្វើតាម ដើម្បីកុំឲ្យអង្គការនេះ «ដួលរលំ»

(កាណាដា)៖ កាណាដាកំពុងប្រឹងប្រែងធ្វើការងាររបស់ខ្លួន ដើម្បីការពារកុំឱ្យអង្គការសហប្រជាជាតិ «ដួលរលំ» ហើយក៏ជំរុញបណ្ដាប្រទេសដទៃប្រឹងប្រែងដូចគ្នាផងដែរ ខណៈស្ថាប័នកំពូលអន្តរជាតិមួយនេះកំពុងប្រឈមមុខនឹងវិបត្តិកង្វះថវិកាធ្ងន់ធ្ងរ។ នេះបើតាមតំណាងបេសកកម្ម

ទូតកាណាដា ប្រចាំអង្គការសហប្រជាជាតិ (UN) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។ នៅក្នុងសារមួយបង្ហោះនៅលើ Twitter នៅថ្ងៃអង្គារនេះ តំណាងបេសកកម្មកាណាដាបានលើកឡើងដូច្នេះថា «វិបត្តិកង្វះកញ្ចប់

ថវិកាមិនមែនជារឿងលេងសើចនោះទេ ហើយនេះគឺជាមូលហេតុដែលកាណាដា កំពុងប្រឹងប្រែងថែរក្សាកុំឱ្យអង្គការសហប្រជាជាតិ លិចលង់ ឬដួលរលំដោយសារវិបត្តិមួយនេះ។ យើងពិតជាមានមោទភាព ចំពោះការចូលរួមចំណែករបស់យើងក្នុងកញ្ចប់ថវិកាឆ្នាំ២០២០ ជាមួយក្ដី

រំពឹងថា បណ្ដាប្រទេសដទៃក៏នឹងធ្វើបែបនេះដែរ»។ គួរជម្រាបថា កាលពីថ្ងៃទី១៦ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានព្រមានថា កម្មវិធីទាំងមូលរបស់អង្គការសហប្រជាជាតិអាចនឹងជួបបញ្ហា ខណៈកញ្ចប់

ថវិកាឆ្នាំ២០២០ អាចនឹងមិនមានគ្រប់គ្រាន់ បើសិនជាបណ្ដាប្រទេសជាសមាជិកទាំងអស់ មិនព្រមបង់ថវិកាប្រចាំឆ្នាំរបស់ពួកគេ ឱ្យបានពេញលេញទេនោះ៕