ក្រោយចាយលុយខ្ទង់ម៉ឺនប្រឡូកក្នុងជំនួញ ឥលូវពិធីការិនីរូបស្រស់ កែវនីតា ហ៊ានប្រកាសប្រាប់ជាផ្លូវការហើយ

កញ្ញា ហេង កែវនីតា ដែលត្រូវបានមហាជនជាច្រើនស្គាល់រួចមកហើយថាជាពិធីការិនីដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍បាយ័ន និងជាអតីតកញ្ញាឯកសាប៊ូលុច្ស កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយកញ្ញាបានសហការជាមួយក្រុមហ៊ុន The Icon

Group ចំណាយទុនរាប់ម៉ឺនដុល្លារ នាំចូលផលិតផលថែតរក្សាបំប៉នសម្រស់ និងសុខភាពម៉ាកល្បី Room Berry Detox 7 Day ដែលកំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស។អ្វីដែលគួរអោយចាប់អារម្មណ៍ផងដែរនោះគឺ ថ្មីៗនេះយើងបាន

ឃើញគណនីផ្ទាល់ខ្លួនរបស់កញ្ញា ហេង កែវនីតា បានបង្ហោះផងដែថា៖ “ចា៎ ទេីបឡេីងទទួលមិញៗ ហ្នឹង រំភេីបខ្លាំងណាស់ សប្បាយៗជាមួយបងប្អូនតំណាងចែកចាយ Room Fiberry Detox 7DAY សាហាវណាស់ 7DAY យេីងល្បីខ្លាំង ដឹងតាកេីបលុយទៀតហេីយ បង

ប្អូនយេីង”។គួរបញ្ជាក់ផងដែថាផលិតផល 7Day​ Room​ Berry​ Fiber របស់ពិធីការនីល្បីរូបនេះទើបតែចរាចរណ៍លើទីផ្សារនៅដើមខែមករានេះប៉ុណ្ណោះ តែយើងសង្កេតឃើញថាមានការគាំទ្រខ្លាំង និងមានតំណាងចែកចាយទូទាំង ២៥ខេត្តក្រុង និងក្រៅប្រទេសមិនត្រឹមតែប៉ុណ្ណោះ

ក៏ទទួលបានពានរង្វាន់រហូតដល់ទៅ ៧ផងដែរ៕