មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយដោយមានសត្វកុកក្រក ក្រសារក្អែកទឹក យ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅដីចំការមួយកន្លែង ដែលស្ថិតនៅ…..

កាលពីថ្ងៃទី០៥ខែវីច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះស្រាប់តែមានរូបថតប៉ុន្មានសន្លឹកបានចែករំលែកផ្អើលពេញហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងណាស់នៅហេតុការណ៍ចម្លែកនេះដោយមានសត្វស្លាបជាច្រើនបានហោះមកជាច្រើនហោះពេញផ្ទៃមេឃ

ខុសពីសព្វដង។ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ដែលមានឈ្មោះ Storytellers បានសរសេរប្រាប់ឱ្យដឹងថា៖”បាតុភូតចម្លែកដែលកម្រមាន? អភិបាលស្រុកមង្គលបូរី៖ “កុកក្រក ក្រសារក្អែកទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្តុំគ្នា

នៅដីចំការមួយកន្លែង ដែលស្ថិតនៅ ខាងជើងភ្នំបន្ទាយនាង ក្នុងភូមិ ចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ”។ ក្រោយពីហេតុការណ៍នេះកើតឡើងហើយនោះស្រាប់តែមានមនុស្សនាជាច្រើនចេញមកមើលជាច្រើនជាពី

ពិសេសប្រជាពលរដ្ឋបានស្នើរសុំទៅដល់អាជ្ញាធរដែនដី និងក្រសួងដែលពាក់ព័ន្ធ សូមមេត្ដាជួយអភិរក្សនឹងថែរក្សាប្រភេទសត្វទាំងអស់នោះ កុំអោយមានការបរបាញ់វា ព្រោះអីសត្វទាំងនោះ អាចថាគ្នាខំរត់ពីកន្លែងដែលមានគ្រោះថ្នាក់ ដើម្បីមកជ្រកកោនកន្លែងដែលមានសុវត្ថិភាព ក៏ថាបាន។