កញ្ញា រ៉ូស ចេញមុខសុំទោសជាសាធារណៈ និងដៀលតួប្រុសថាជាមនុស្សខួរក្បាលឆ្កែ….(មានវីដេអូ)

រាជធានីភ្នំពេញ ៖ ក្រោយពីតារាសម្តែងស្រី ហាស់ វីរ៉ាស្រីរ័ត្ន ហៅកញ្ញា រ៉ូស និងតារាសម្តែងប្រុស លោកយុទ្ធ ឋានៈ ថត MV ឈុតឱបថើប លូកស្ទាប បឺតមាត់ ស្រើបស្រាល ធ្វើឲ្យមហាជនរិះគន់ផ្អើលពេញប្រទេស។ ក្រោយពីផ្ទុះការរិះគន់ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា

ឆ្នាំ២០១៩ កញ្ញា រ៉ូស បានចេញវីដេអូ សុំទោសមហាជនជាសាធារណៈ និងដៀលតួប្រុស គឺលោកយុទ្ធ ឋានៈ ថាជាមនុស្សខួរក្បាលឆ្កែ ដែលឲ្យគ្នីគ្នាយកទូរស័ព្ទថតវីដេអូ ហើយមកបង្ហោះលើហ្វេសប៊ុក ធ្វើឲ្យនាងរងភាពអាម៉ាស និងរងការរិះគន់បែបនេះ។ តារាស្រីរូបនេះ

បញ្ជាក់ថា នាងពិតជាសុំទោសសម្រាប់កំហុសឆ្គងមួយនេះ ហើយនាងពិតជាមិនមានចេតនាក្នុងការថតរហូតដល់លើសពិបាកទទួលយកផងដែរ។ អ្វីដែលនាងខឹងខ្លាំងគឺតួប្រុស លោកយុទ្ធ ឋានៈ ដែលអ្នកដឹកនាំឲ្យថើបថ្ពាល់ បែរជាបឺតមាត់ ធ្វើឲ្យនាងស្រឡាំងកាំង ហើយឲ្យគ្នី

គ្នាយកទូរស័ព្ទថតវីដេអូ ហើយមកបង្ហោះលើហ្វេសប៊ុកតែម្តង។ ដោយឡែក លោកយុទ្ធ ឋានៈ តួប្រុស «KBN» មិនអាចសុំការបកស្រាយបានទេ តែយ៉ាងណា យើងរង់ការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ សូមប្រិយមិត្តទស្សនាវីដេអូ កញ្ញា រ៉ូស ឡាយសុំទោសជា

សាធារណៈ និងទម្លាយពីចរិតស្មោកគ្រោកររបស់តួប្រុសដូចខាងក្រោម៖