អុញនោះ! ព្រឹកនេះ ធី សុវណ្ណថារកឃេីញនាងចរិយា​ហើយថែមទាំងទុកពេលត្រឹមល្ងាចនឹងជួបគ្នាអោយទទួលខុសត្រូវ…

រឿងរ៉ាវក្តៅគគុកតាមបណ្តាញសង្គមហ្វេសបុក ពាក់ព័ន្ធរឿងរ៉ាវស្នេហា អ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា និងស្វាមីនាងលោក ផែ សុវណ្ណារិទ្ធ ក្រោយពីលេខមុខនារីម្នាក់ជាតារាសម្តែង និងចម្រៀង បានចេញមុកមកអះអាង

ថាជាអតីតគូស្នេហ៍របស់ស្វាមីនាងដោយធ្វើការបកស្រាយតាមរយៈគណនេយ្យហ្វេសបុកលោកហេង ឡុង មុនមួយថ្ងៃនៃអាពាហ៍ពិពាហ៍របស់ពួកគេ។ រឿងរ៉ាវនេះមិនទាន់បញ្ចប់នៅឡើយទេ ដោយនៅរសៀលថ្ងៃនេះដែរ អ្នកនាង ធី សុវណ្ណថា

បានយល់ព្រមធ្វើសន្និសិទ្ធកាសែតរួមគ្នាមួយ រវាងអ្នកទាំងង៤រួមមាន អ្នកនាង ធី សុវណ្ណថា ផ្ទាល់ លោក ផែ សុវណ្ណរិទ្ធ លោក ហេង ឡុង និងកញ្ញា អេង ចរិយា។ ដោយឡែកមុននេះបន្តិច តាមរយៈទំព័រហ្វេសបុក របស់អ្នកនាង ធី សុវណ្ណថា

បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយលោក ហេង ឡុង ចាប់ពីពីម៉ោង៦នេះតទៅ ដោយអ្នកនាងលើកឡើងថា លោកហេង ឡុង បានយកថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនមកលេងសើច។ អ្នកនាង ធី សុវណ្ណថា បានសរសេរយ៉ាងដូច្នេះថា៖

<<សេចក្តីប្រកាស​>> ខ្ញុំសូមលាឈប់​ ពីសមាជិកសមាគមន៍សិល្ប:​ និងសូមកាត់កាល​ ផ្តាច់ទំនាក់ទំនងជាមួយ លោក​ហេងឡុង​ ចាប់ពីពេលនេះតទៅ​.. លោកយកថ្ងៃរៀបការខ្ញុំ​ មកលេងសេីច​ ល្ងាចនេះ​ ម៉ោង៦ ខ្ញុំមិនទុកមុខឲ្យលោកទេ​ 😡។

ហើយនឹងប្រកាសថាតាមរកនាង ចរិយា បើអ្នកណារកឃើញ ធី សុវណ្ណាថានឹងជូនមួយមុឺនដូល្លា ស្រាប់តែពេលនេះ នាងបានរកឃើញ នាង ចរិយានោះហើយ ហើយថែមទាំងទុកពេលអោយនឹងមកជូបនឹងអោយនាង ចរិយានោះទទួលខុសត្រូវផងដែរ។

ព្រឹកនេះ​ រកឃេីញហេីយ មានអ្នកផ្តល់ដំណឹងពីកន្លែងលាក់ខ្លួន​ នាងចរិយា​ ខ្ញុំទុកពេលឲ្យនាង​ត្រឹមល្ងាចនេះ​ ចេញមកជួបខ្ញុំ​… នាងត្រូវទទួលខុសត្រូវ​ លេីទង្វេីថោកទាបរបស់នាង៕