ធី សុវណ្ណថា អ្នកខ្លះថា​ ខ្ញុំសំដែង​ សូមអស់លោកពិចារណា សូមលោកយកពិធីមង្គលការ​ រឺពិធីបុណ្យសព​ក្នុង គ្រួសារលោក​ យកទៅសំដែងចុះ​…

រឿងរ៉ាវក្តៅគគុកតាមបណ្តាញសង្គមហ្វេសបុក ពាក់ព័ន្ធរឿងរ៉ាវស្នេហា អ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា និងស្វាមីនាងលោក ផែ សុវណ្ណារិទ្ធ ក្រោយពីលេខមុខនារីម្នាក់ជាតារាសម្តែង និងចម្រៀង បានចេញមុកមកអះអាងថាជាអតីតគូស្នេហ៍របស់ស្វាមីនាងដោយធ្វើការបកស្រាយតាមរយៈគណនេយ្យហ្វេសបុកលោកហេង ឡុង មុនមួយថ្ងៃនៃអាពាហ៍ពិពាហ៍របស់ពួកគេ។ រឿងរ៉ាវនេះមិនទាន់បញ្ចប់នៅឡើយទេ ដោយនៅរសៀលថ្ងៃនេះដែរ អ្នកនាង ធី សុវណ្ណថា បានយល់ព្រមធ្វើសន្និសិទ្ធកាសែតរួមគ្នាមួយ រវាងអ្នកទាំងង៤រួមមាន អ្នកនាង ធី សុវណ្ណថា ផ្ទាល់ លោក ផែ សុវណ្ណរិទ្ធ លោក ហេង ឡុង និងកញ្ញា អេង ចរិយា។

ដោយឡែកនៅព្រឹកមិញនេះ អ្នកនាង ធី សុវណ្ណថា បានចេញសារមួយទៀត ឆ្លើយតបនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកមួយចំនួន បានលើកឡើងថាជាការសម្តែងរវាងនាង និងលោកហេង ឡុង យ៉ាងដូច្នេះថា៖ យេីងទាំង២​ ស្រលាញ់គ្នាដោយបេីកចំហជាង​ ៦ឆ្នាំហេីយ​យេីងតស៊ូជំនះឧបសគ្គជាច្រេីន ទំរាំងបានចូលរោងការ

រយៈពេលជាង១ឆ្នាំ​ យេីងរៀបចំសង់ផ្ទះ​ ត្រៀមរៀបចំពិធីមង្គលការនៅកណ្តាលព្រៃ​ ដែលជាកន្លែងយេីងធ្លាប់​សន្យា ចង់រស់នៅជាមួយគ្នាសាងគ្រួសារដ៏ស្ងប់ស្ងាត់ការទង្ទឹងរងចាំ​ដ៏យូរ​ បានមកដល់​ថ្ងៃពិធីសេរីមង្គល​របស់យេីងខ្ញុំ​ បែជាលោក​ ហេង​ ឡុង​ផ្សាយរឿងមិនល្អអពមង្គល​ ធ្វេីឲ្យពិធីរៀបការយេីងខ្ញុំច្របូលច្របល់​ មេបា​ ញាតិមិត្ត​ ភ្ញៀវប្រុសស្រី​ខ្សឹបខ្សៀវសួរដេញដោលតវ៉ាគ្នា​ ពេលខ្ញុំ​ ដឹងរឿងភ្លាម​ ខ្ញុំស្ទេីគាំងខ្ញុំខំទប់អារម្មណ៍​ ដេីម្បីដំណេីរការកម្មវិធីដល់ចប់​បបូមាត់ខ្ញុំខំញញឹម​ តែទទឹកភ្នែក​ហូរស្រក់ចុះមក​ យប់ថ្ងៃ៣១តុលា​ ខ្ញុំគេងយំទល់ភ្លឺ​ 😢

ថ្ងៃ១​ វិច្ឆិការ​ ទៅតាមសួរដេញដោលកូនកំលោះ​ទៀត​បេីលោកចង់ផ្សាយ​ ម៉េចមិនផ្សាយ​ មុន​ រីក្រោយកម្មវិធី​ ៖

– លោកផ្សាយ​ចំថ្ងៃកម្មវិធី​ តេីលោកមានបំណងអ្វី?

– តេីតួរនាទីលោក​ តំរូវឲ្យលោកផ្សាយរឿងអពមង្គល

ថ្ងៃរៀបការ​របស់គេ​ រឺ?

-​ តេីលោកចង់ឲ្យគ្រួសារ​ ប្តីប្រពន្ធខ្ញុំបែកបាក់គ្នារឺ?

-​ តេីលោកធ្លាប់​ស្គាល់​ រសជាតិបែកបាក់គ្រួសារទេ?

ពេលនេះ​ ខ្ញុំ​មានភស្តុតាងយ៉ាងច្បាស់​ បញ្ជាក់ថា

នាង​ចរិយា​ កាត់តរូបថត​ ប្រឌិតភស្តុតាងក្លែងក្លាយ​

តេីលោក​ត្រូវទទួលខុសត្រូវបែបណា?

អ្នកខ្លះថា​ ខ្ញុំសំដែង​ សូមអស់លោកពិចារណា

សូមលោកយកពិធីមង្គលការ​ រឺពិធីបុណ្យសព​ក្នុង

គ្រួសារលោក​ យកទៅសំដែងចុះ​…

រឿងនេះ​ អាក្រក់ណាស់​ និងថោកទាបបំផុត

ខ្ញុំមិនអាចអនុគ្រោះ​ មិនអាច​អធ្យាស្រ័យ​បានទេ​

នាងចរិយា​ លោក​ហេង​ឡុង​ ត្រូវតែទទួលខុសត្រូវ​

ជួបគ្នាទាំងអស់គ្នា​ ម៉ោង៦​ ល្ងាចនេះ​ 😡