ពិតជាកក្រើកទៀតហើយ! SEILA IT BEGINSជាការប្រគុំតន្ត្រីRockដ៏ធំដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា…..(វីដេអូ)

SEILA IT BEGINSជាការប្រគុំតន្ត្រីRockដ៏ធំដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា នេះគឺជាការបេីកទំព័រប្រវត្តិសាស្ត្ត្រសំរាប់វិស័យតន្ត្រីRockនៅក្នុងប្រទេសកម្ពុជាដែលនៅថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2019ខាងមុខនេះផលិតកម្មសីលារីខតនិងមានរៀបចំការប្រគុំតន្ត្រីRockដ៍ធំនិងមិន

ធ្លាប់ពីមុនមកដែលការប្រគុំតន្ត្រីមានឈ្មោះថា SEILA IT BEGINS ហេីយការប្រគុំតន្ត្រីនេះគឺជាការប្រគុំតន្ត្រីសម្ភោធជាផ្លូវការផលិតកម្មសីលារីខត ដែលនិងមានការចូលរួមសម្តែងពីក្រុមតន្ត្រីជាច្រេីនប្រចាំនៅផលិតកម្មសីលារីខតផ្ទាល់មានដូចជាក្រុមSUFFER ក្រុមDARK STORMZ

ក្រុមRIZER និងក្រុមROSE ហេីយក៍មានការចូលរួមពីតារាចម្រៀងទោលប្រចាំផលិតកម្មជាច្រេីនរូបទៀតផងដែរ។ នៅក្នុងការប្រគុំតន្ត្រីSEILA IT BEGINSនេះ ផលិតកម្មសីលារីខតក៏និងត្រៀមរៀបចំឆាកតន្ត្រីដ៍ធំដែលបំពាក់ទៅដោយបច្ចេកទេសភ្លេីងនិងLEDជាច្រេីន ហេីយក៍មាន

រៀបចំឧបករណ៍តន្ត្រីចំនួន5ឈុតផ្សេងៗគ្នានៅលេីឆាកតែមួយ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ផលិតកម្មនិងមានរៀបចំការសម្តែងសំរាប់ក្រុមតន្ត្រីទាំងបួនក្រុមSUFFER DARKSTORMZ RIZER និងROSE ក៍ដូចជាតារាចម្រៀងទោលប្រចាំផលិតកម្មអោយមាន

លក្ខណះភ្លែកៗពីគ្នាទៅតាមស្ទីលរបស់ក្រុមនីមួយៗ។ សំរាប់ទីតាំងរៀបចំការប្រគុំតន្ត្រីនេះគឺនិងរៀបចំនៅក្នុងAeon Hallស្ថិតនៅក្នុងផ្សារទំនេីបAeon Mall SekSok សំរាប់សំបុត្រចូលរួមទស្សនាការប្រគុំតន្ត្រីនេះផលិតកម្មនិងមានចែកជូនដោយឥតគិតថ្លៃ មិនត្រឹមតែប៉ុណ្ណោះផលិត

កម្មក៍មានរៀបចំជាកាដូអាវយឺតសីលារីខតនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រេីនទៀតសំរាប់ប្រិយមិត្តអ្នកគាំទ្រចំនួន500នាក់តំបូងដែលបានចុះឈ្មោះទទួលសំបុត្រចូលរួមការប្រគុំតន្ត្រីនេះផងដែរ ហេីយពត៌មានបន្ថែមសូមបងប្អូនចូលទៅកាន់ហ្វេសបុកផេកផ្លូវការរបស់ផលិតកម្មសីលារីខត

ផ្ទាល់។ គួរបញ្ជាក់ផងដែរថាផលិតកម្មសិលារីខតក៏ធ្លាប់បានបញ្ចេញសមិទ្ធផលនិងស្នារដៃបទចម្រៀងរបស់ខ្លួនដែលទទួលបានការគាំទ្រជាច្រេីនមានដូចជាបទ ឈឺចាប់ របស់ក្រុមSUFFER បទ បងប្រែ របស់ក្រុមDARK STORMZ បទ សំលេងបេះដូង របស់ក្រុមRIZER និងបទ

កំហុសអ្នកណា របស់ក្រុមROSE មិនត្រឹមតែប៉ុណ្ណោះផលិតកម្មសីលារីខតក៏ធ្លាប់បានរៀបចំការប្រគុំតន្ត្រីRockខ្នាតធំនិងខ្នាតមធ្យមជាច្រេីនផងដែរ។ ដូច្នេះកុំភ្លេចទៅចូលរួមគាំទ្រលេីកទឹកចិត្តនិងលោតសប្បាយទាំងអស់គ្នាជាមួយនិងការប្រគុំតន្ត្រីSEILA IT BEGINSអោយបានច្រេីន

កុះករនៅថ្ងៃទី15 ខែវិច្ឆិការ ឆ្នាំ2019ខាងមុខនេះនៅក្នុងAeon Hallស្ថិតក្នុងផ្សារទំនេីបAeon Mall SenSok៕