មុននេះបន្តិច លោក K01 បានឡាយវីដេអូ បើកចំហរឿងពិតរវាង ធី សុវណ្ណថា និង ស្ត្រីដែលអះអាងថា ជាប្រពន្ធរបស់លោក ផែ សុវណ្ណរិទ្ធ និងលោក ហេង ឡុង…

រឿងរ៉ាវដ៏រសើបរបស់កញ្ញា ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់យុវវ័យនៅក្នុងបណ្តាញសង្គមហ្វេសប៊ូកយ៉ាងច្រើន ក្រោយពីអ្នកទាំងពីរបានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការកាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានអ្នកចូលរួមច្រើន ដោយមង្គល

ការរបស់ពួកគេបានធ្វើឡើងនៅក្នុងទឹកដៃអារ៉ែង ខេត្តកោះកុង ។ មហាជនដែលជាអ្នកគាំទ្រកញ្ញា ធី សុវណ្ណថា បានជូនពរពួកគេទាំង២ និងសង្ឃឹមថា ពួកគេមានសេចក្តីសុខក្រោយពីរៀបការរួច តែអ្វីដែលនឹកស្មានមិនដល់នោះ គឺស្រាប់តែលោកហេង ឡុង ប្រធានក្រុម

ប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បានធ្វើការបង្ហោះនូវវីដេអូឃ្លីបមួយ បានបង្ហាញមនុស្សស្រីម្នាក់ ហើយនាងបានអះអាងថា ជាប្រពន្ធរបស់លោក ផែ សុវណ្ណរិទ្ធ ។ ទោះជាយ៉ាងណា ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ លោក ហេង ឡុង បានធ្វើការឡាយវីដេអូដោយឲ្យនារីដែល

អះអាងថា ជាប្រពន្ធរបស់លោក ផែ សុណ្ណរិទ្ធនោះ បង្ហាញភស្តុតាងរូបថតប៉ុន្មានសន្លឹក ហើយមានការរៀបរាប់រឿងរ៉ាវជាច្រើន ដែលរូបនាងបានសាងអនុស្សាវរីយ៍ជាមួយលោក ផែ សុវណ្ណរិទ្ធ ជាពិសេសរូបនាងបាននាំគ្នា ទៅដើរលេងនៅក្នុងទឹកដីថៃ និងបានញ៉ាំអាហារជាមួយគ្នា

ក្នុងទិដ្ឋភាពស្នេហាផ្អែមល្ហែម និងមានសុភមង្គលយ៉ាងខ្លាំងនាពេលនោះ ។ ក្រោយពីមានភាពចំរូងចម្រាស់រវាងរឿងរ៉ាវលោក ផែ សុវណ្ណរិទ្ធ និង ស្ត្រីដែលអះអាងថា ជាប្រពន្ធរបស់លោក ផែ សុវណ្ណរិទ្ធ ស្រាប់តែលោក K01 បានចេញមុខធ្វើការឡាយវីដេអូនាមុននេះបន្តិច ដោយ

បានទូរស័ព្ទទៅកាន់កញ្ញា ធី សុវណ្ណថា ដើម្បីធ្វើការសម្ភាសន៍សួរឲ្យដឹងរឿងរ៉ាវលម្អិត និងអារម្មណ៍របស់នាង ហើយថែមទាំងបានធ្វើការទាក់ទងទៅកាន់ស្ត្រីដែលអះអាងជាប្រពន្ធរបស់លោក ផែ សុវណ្ណរិទ្ធ និងលោក ហេង ឡុង ផងដែរ ។ ចង់ដឹងថា រឿងរ៉ាវយ៉ាងណា សូម

ទស្សនាវីដេអូនៃការឡាយ របស់លោក K01 ដូចខាងក្រោម ៖