លោកហេង ឡុង៖ បើខ្ញុំមានរឿងអ្វី យកបាយឱ្យខ្ញុំហូបផង មិត្តៗដែលស្គាល់ខ្ញុំ ធ្វើបុណ្យ បានបាប……

ក្រោយពីលោក​ ហេង​ ឡុង​ ដែលជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃសមាគម​សិល្បករ​ខ្មែរ​ បានមានការបង្ហោះ​នូវឃ្លីប​វីដេអូ​មួយ​ ពីមនុស្ស​ស្រី​ម្នាក់​អះអាង​ថា​ ខ្លួន​គឺជា​ប្រពន្ធ​​របស់​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលបច្ចុប្បន្នជាស្វាមី ធី សុវណ្ណថា រៀបរាប់ថាបានរស់នៅរួមរស់ជាមួយគ្នាអស់​រយៈ​ពេល​ជិត១០ឆ្នាំមកហើយ ។

ការបង្ហោះនេះធ្វើឡើងមុនថ្ងៃមង្គលការ ធី សុវណ្ណថា មួយថ្ងៃដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ព្រោះតែរឿងនេះហើយធ្វើឲ្យ អ្នកនាង ធី សុវណ្ណថា បង្ហាញអារម្មណ៍មិនពេញចិត្តនឹងលោក ហេង ឡុងជាខ្លាំង នៅយប់ថ្ងៃទី ០៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះថា៖

ធ្លាប់មានអ្នកវាយប្រហារ​ ជេរខ្ញុំជាច្រេីន​ ខ្ញុំមិនដែលខឹងស្អប់​ នរណាម្នាក់ទេ… តែពេលនេះ​ ខ្ញុំមានអារម្មណ៍​ឈឺចាប់ ខឹងស្អប់លោក​ ហេង​ ឡុង​ ខ្លាំងណាស់ យកពិធីរៀបការខ្ញុំ​លេងសេីច​ នេះជារឿង​ អាក្រក់បំផុត​ មិនអាចអនុគ្រោះបានទេ​ នេះជាអារម្មណ៍ពិត​ ។

ចំពោះនារីដែលអះអាង​ថារួមរស់ជាមួយ លោក ផែ សុវណ្ណារិទ្ធិ អស់​រយៈ​ពេល​ជិត១០ឆ្នាំមកនោះបង្ហាញខ្លួនផងដែរបង្ហាញជាភស្ដុតាងនូវរូបថតជាមួយគ្នាចំនួន៣សន្លឹកនៅយប់ថ្ងៃដដែលនេះ។

ទោះជាយ៉ាងនេះក្ដីអ្នកនាងធី សុវណ្ណថា ឆ្លើយតបថា ៖ បង្ហាញរូប៣សន្លឹក​ ហេីយស្រែកយំសោក​ និយាយថា​ ទាក់ទងប្តីខ្ញុំ១០ឆ្នាំ​ សូមបងប្អូន ជួយរកព័ត៌មាន​ និងអត្តសញ្ញាណនាងនេះ ផ្ញេីជូននាងខ្ញុំផង​ នាងនឹងមិនរួចខ្លួនទេ។

ចំណែកឯលោកហេង ឡុង ក៏បានបង្ហោះសារបន្ថែមថា «បើខ្ញុំមានរឿងអ្វី យកបាយឱ្យខ្ញុំហូបផង មិត្តៗដែលស្គាល់ខ្ញុំ ធ្វើបុណ្យ បានបាប»។

យើងនឹងរង់ចាំទស្សនាបន្តទៀតថាតើនឹងទៅជាយ៉ាងណាចំពោះរឿងបុគ្គលប៉ុន្មានរូបនេះ។