កំពូលតារាចម្រៀងឱក សុគន្ធកញ្ញ បានបញ្ចប់​បេសកកម្ម​មួយយប់មិញ​បាន​ដោយ​រលូន……

កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបញ្ចប់​បេសកកម្ម​មួយ​នេះ​បាន​ដោយ​រលូន នៅក្នុងកម្មវិធីប្រកួតប្រជែង សម្លេងលំដាប់ថ្នាក់អន្តរជាតិ X Factor Cambodia ប្រចាំឆ្នាំ២០១៩ ដែលមានបេក្ខភាព មានទេពកោសល្យខ្លាំងៗ មិនចាញ់គ្នានោះទេ។ ក្រោយពីឆ្លងកាត់ ការ

ជម្រុះរយៈពេលជិតកន្លះឆ្នាំរួចមក កម្មវិធី X Factor បានឈានដល់វគ្គផ្ដាច់ព្រ័ត្តហើយ​ កាលពីយប់មិញនេះ ថែមទាំងសល់តែបេក្ខជន៤រូប ប៉ុណ្ណោះដែលត្រូវខិតខំយ៉ាងណាយកពានរង្វាន់ ក្នុងកម្មវិធីដ៏ធំ មួយនេះឲ្យបាន។ ទីបំផុតកូនក្រុមរបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា គឺ

បេក្ខជនវ័យ១៤ឆ្នាំ ចាន់ សុបញ្ញា ជាម្ចាស់ជ័យលាភីលេខមួយ ទទួលបានទឹកប្រាក់១០០លានរៀល និងជាម្ចាស់ពានរង្វាន់ X Factor Cambodia ២០១៩ នេះផ្ទាល់តែម្ដង។ ខណៈពោះកាន់តែធំ ជិតគ្រប់ខែសម្រាលគេក៏សង្កេតឃើញថា កំពូលតារាចម្រៀងស្រី ឱក សុគន្ធ

កញ្ញា នាងកាន់តែទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់ ពីស្វាមីជាទីស្រលាញ់ គ្មានខ្វះចន្លោះឡើយ។ ដោយឡែកមុននេះបន្តិចឱក សុគន្ធកញ្ញា បានបង្ហោះសារមួយឃ្លាថា៖ «ទីបំផុត​ខ្ញុំ​អាច​បញ្ចប់​បេសកកម្ម​មួយ​នេះ​បាន​ដោយ​រលូន..! អរគុណ​ចំពោះ​ក្រុ​មកា​រងា​

ទាំង​មូល​ដែល​បាន​សហការ​គ្នា​យ៉ាង​ពេញទំហឹង អរគុណ​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​🙏🙏🙏 ហើយពិតជា​អរគុណ​ដល់កូនប្រុសជាទីស្រលាញ់ដែល​រួមគ្នា​ជាមួយ​Mommy បំពេញ​ការងារបាន​ដោយជោគជ័យ ទោះលំបាក់បន្តិចមែនតែយើងស៊ូជាមួយគ្នា..

Love you so much can’t wait to see you boy.. 😘😘😘»