ដឹងមូលហេតុដែលបុរសនោះមានទំនាស់នៅព្រលាន​ជាមួយ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេងឡុង ….(មានវីដេអូ)

តាមរយៈគណនីហ្វេសប៊ុក«Bun Hoeun Sanh» បានបង្ហោះនិងសរសេររៀបរាប់ថា៖ «(ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹក) តាមជើងយន្តហោះជាមួយគ្នា ខ្ញុំ និងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញ ទៅប្រលានយន្តម៉ាឡេស៊ី (កូឡាឡាំពួ) រួចបន្តដំណើរតាម

ជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េ ដូចទៅនឹងក្រុមតារាមួយក្រុម រួមទាំងឧកញ្ញាម្នាក់ផងដែរដែលនៅក្នុងក្រុមជាមួយតារានោះ។ មកដល់ព្រលានយន្តហោះម៉ាឡេ ខ្ញុំនឹងក្រុមការងារ ដើរយ៉ាងស្ងៀមស្ងាត់ និងមានរបៀបរបប ចំណែកក្រុមតារា និងឧកញ្ញានោះ ដើរបណ្តើរ

ចាក់បាស់រាំបណ្តើរ មិនថាក្រៅជណ្តើរយន្ត លើជណ្តើរយន្ត ក្នុងព្រលានយន្តម៉ាឡេស៊ី ចាក់បាស់តម្លង់ និងរាំមិនចេះខ្មាស់គេ មិនគោរពដល់ភ្ញៀវដទៃទៀត។ វីដេអូដែលខ្ញុំថតបាន រួចបានបង្ហោះកាលពីយប់មិញ គឺក្រុមតារានោះ ចាក់បាស់រាំច្រៀង នៅកន្លែងផ្លូវដើរ និងជាកន្លែងដែល

គេសម្រាក រង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។ សកម្មភាពរាំច្រៀង តួយ៉ាងនៅកន្លែងព្រលានយន្តហោះ ជាសកម្មភាពអសីលធម៌ មិនចេះខ្លាចចិត្តអ្នកដទៃដែលគេចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពីយន្តហោះ ម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិ

ខ្មែរឱ្យធ្លាក់ចុះ តាមរយៈសកម្មភាពអសីលធម៌របស់តារាទាំងនោះ រួមទាំងលោកឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។ វីដេអូខាងក្រោមនេះ ខ្ញុំមិនបកស្រាយទៀតទេ ចុចមើលទៅ តែខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកគេដូចជាដាក់ម៉ូគ្នាអញ្ចឹង ឡេង ណាវ៉ាត់ត្រា ចូលមករកវាយខ្ញុំ

គ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោល ក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាព វាលោតមកវាយខ្ញុំ។ ក្នុងវីដេនេះ ខ្ញុំបានកាត់តដូរប្លង់ពីCameraសមាជិកខ្ញុំ ត្រង់កន្លែងឡេង ណាវ៉ាត់ត្រាវាលោតមកវាយ ហើយគ្នាវាកញ្ឆក់ទូរសព្ទខ្ញុំបិទចោល។»

សូមបញ្ជាក់បន្ថែមមុននេះបន្តិច យោងតាមហ្វេសប៊ុកអ្នកនាង​ Chanlakhena Chorn បានបង្ហោះយ៉ាងដូចច្នេះ ខ្ញុំសុំបញ្ចេញយោបល់ ពាក់ព័ន្ធករណី ការបង្ហោះវីដេអូ ក្រុមសិល្បករដែលត្រូវទៅសម្ដែងនៅប្រទេសកូរ៉េ នៅ ព្រលានយន្តហោះកូឡាឡាំពួរប្រទេសម៉ាឡេស៊ី គិតថា ការបង្ហោះ វីដេអូសកម្មភាពរាំសប្បាយ និង ថតដោយលោកឧកញ៉ាឡេងណាវាត្រាផ្ទាល់ គឺ មិនមានអ្វីឲ្យប៉ះពាល់ ដល់សិទ្ធិភ្ញៀវនៅក្នុងព្រលានយន្តហោះ នោះទេ។ ប្រសិនបើករណី មាន ផល ប៉ះពាល់សិទ្ធិភ្ញៀវ ក្នុងព្រលានយន្តហោះ គឺប្រាកដជា សមត្ថកិច្ច សន្តិសុខ និងអ្នកគ្រប់គ្រង ក្នុងព្រលានយន្តហោះផ្ទាល់ និង ធ្វើការណែនាំ ព្រមទាំងអោយបញ្ឈប់នូវសកម្មភាព រាំ នឹងថតជាក់ជាមិនខានឡើយ។ ចំណែក អ្នកដែល ថតសកម្មភាពការរាំគឺជាការ រំលោភសិទ្ធិ បុគ្គល លើទីសាធារណៈ ព្រមទាំង និយាយក្នុងពេលថតដោយបានប្រើប្រាស់ពាក្យសម្តីយ៉ាងធ្ងន់ធ្ងរធ្វើអោយប៉ះពាល់ដល់ កិត្តិយស ប្រទេសជាតិ គោរម្យងារឧកញ៉ា ព្រមទាំងសិល្បករទៀតផង។ តែពួកគាត់មិនបានយល់ពីច្បាប់ដោយគាត់បានប្រព្រឹត្តជាក់ស្តែងនោះទេគឺ ថតដោយគ្មានការអនុញ្ញាតពីបុគ្គលមានន័យថាគាត់បានបំពានលើសិទ្ធិឯកជនរួចទៅហើយ។មួយវិញទៀត ថតបណ្តើរនិយាយបណ្តើរដោយប្រើពាក្យមិនសមរម្យ ដោយគាត់មិនបានយល់ពាក្យថា (អ្នកសិល្បៈ) អ្នកសិល្បៈគឺការសម្តែង ការច្រៀង ការរាំ ឬការសម្តែងដោយមានការរៀបចំមានឈុតឆាកហើយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ឬតាមកញ្ចក់ទូរទស្សន៍ ជាដើម។ តែសកម្មភាពក្នុងព្រលានយន្តហោះនេះមិនពាក់ព័ន្ធនិងសិល្បៈឡើយ ដោយធាតុពិតអ្នកដែលរាំនោះគឺជាជនសាមញ្ញធម្មតា ហើយបែរជាគាត់មិនច្បាស់លាស់ថាបុគ្គលដែលរាំជាអ្នកណា និង មិនស្គាល់ពីបុគ្គលសិល្បៈហើយគាត់យកមកបរិយាយលាបពណ៌បំភ្លើសបំពានលើអ្នកសិល្បៈជារួម ។ហើយសកម្មភាពនេះគឺជាសិទ្ធិរបស់បុគ្គលមួយក្រុមដែលបង្កើតឡើងដើម្បីបង្កបរិយាកាសសប្បាយរីករាយនិងបង្កើននូវចំណងមិត្តភាពរវាងគ្នានិងគ្នាក្នុងក្រុមដោយមិនប៉ះពាល់លើសិទ្ធិបុគ្គលណាមួយក្នុងព្រលានយន្តហោះឡើយ។

តាមគំនិតខ្ញុំបុគ្គលដែលថតក្រុមការងារបស់ខ្ញុំគាត់បានបំពាន3ករណី:
១.រំលោភលើអភ័យឯកសិទ្ធិបុគ្គលលើទីសារធាណៈ(ថតដោយគ្មានការអនុញ្ញាត្តិពីសាមុីខ្លួន)
២.ការនិយាយប្រមាថ មាក់ងាយដល់ជាតិសាសន៍ជាសាធារណៈ
៣.ការជេរប្រមាថសិល្បករខ្មែរដោយគ្មានមូលដ្ឋានច្បាស់លាស់

បើមានអ្វីខុសឆ្គងសូមអាធ្យាស្រ័យដោយក្តីអនុគ្រោះ